About Me

header ads

អ្នកស្រុកបានត្អូញត្អែពីដំណាំត្រាវបានថ្លៃតែទិន្នផលបែជារងការខូចខាតជាងពាក់កណ្តាលមិនដឹងពីមូលហេតុអ្វី

ខេត្តកំពង់ឆ្នាំងះ
ប្រជាពលរដ្ឋដែលមានមុខរបរធ្វើចំការដាំដំណាំត្រាវ នៅខាងចុងភូមិកណ្ដាល នៃសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរថា៖ ឆ្នាំនេះដំណាំត្រាវរបស់គាត់ទិន្នផលបែជាខូចខាតស្ទើរទាំងស្រុង ដោយមិនដឹងពីមូលហេតុមកពីអ្វីឡើយ បើទោះបីជាពួកគាត់បានទាក់ទងរកមន្ត្រីជំនាញជួយដាក់ថ្នាំយ៉ាងណាក្តីក៏មិនទទួលបានទន្និផលដែរ ធ្វើឲ្យពួកគាត់មានការខាតបង់ធនធានយ៉ាងច្រើនផងដែរ ។ជួបជាមួយអ្នកសារពត៌មានយើងនៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ 20 20 នេះ ប្រជាពលរដ្ឋប្រកបរបធ្វើចំការដាំដំណាំត្រាវបានលើកឡើងថា ថ្វីបើដំណាំត្រាវឆ្នាំនេះបានថ្លៃមួយគីឡូក្រាម 2500៛គឺបសនថ្លៃជាងឆ្នាំមុនក៍ពិតមែន ប៉ុន្តែដំណាំត្រាវរបស់គាតើបានខូចខាតជាងពាក់កណ្ដាលដោយពុំដឹងមូលហេតុអ្វី ។



ស្ត្រី ឈ្មោះ ប៊ុត សុផុន មានទីលំនៅភូមិកណ្ដាលបាននិយាយអោយដឹងថា៖ ថ្ងៃនេះគាត់បានមកស៊ីឈួលសំអាតមើមត្រាវ ឱយឈ្មោះ ហំ ដោយក្នុង១ថ្ងៃបាន៣ម៉ឺនរៀល ស្ត្រីរូបនេះបានបញ្ជាក់ថា៖ គាត់ក៏ជាអ្នកដាំត្រាវម្នាក់ដែរ ប៉ុន្តែគាត់ដាំតិចតួចហើយទិន្នផលវិញគឺខូចខាតស្ទើទាំងស្រុង ព្រោះពេលប្រមូលផលបាន១តោន យកមកសំអាត បានតែ៩០គីឡូក្រាមប៉ុណ្ណោះ  ព្រោះមើមត្រាវ១មើម បានខូចរលួយជាងពាក់កណ្តាល ហេតុនេះហើយគាតត្រូវចិតយកកន្លែងស្អុយរលួយចេញ ទុកតែសាច់ល្អ ទើបឈ្មួញគេព្រមទិញយក ។


ចំពោះមូលហេតុវិញគាត់មិនបានដឹងនោះទេ កាលពីឆ្នាំកន្លងទៅ មើមត្រាវ១គីឡូក្រាមថ្លៃ ១៤០០រៀល តប៉ុន្តែឆ្នាំនេះឡើងថ្លៃបាន១គីឡូក្រាមថ្លៃ ២៥០០រៀល ប៉ុន្តែ មើមត្រាវឆ្នាំនេះរងការខូចជាងពាក់កណ្តាលឯណោះ ។ បុរសឈ្មោះ គង់ ថាយ ជាអ្នកជួយសំអាតមើមត្រាវ ឲ្យគេដែរបានបញ្ជាក់ថា៖ គាត់សង្ស័យថា៖ មូលហេតុមើមត្រាវខូច ប្រហែលមកពីអ្នកចំការប្រើថ្នាំបាញ់សម្លាប់ស្មៅច្រើនពេក ព្រោះឥទ្ឋិពលវាខ្លាំងណាស់នៅពេលដែលបាញ់ រួចហើយចាបានហូរចូលទឹកបណ្តាលអោយងាប់ត្រីផងដែរ ។


ម្ចាស់ចំការដែលគាត់កំពុងជួយសំអាតមើមត្រាវឱ្យដែរនេះ ឈ្មោះ ហំ នៅថ្ងៃម្សិលម៉ិញពេលគាស់មើមត្រាវសារុប លក់បានតែ១តោន៣០គីឡូក្រាមប៉ុណ្ណោះ លក់បានលុយ ជាង៣លានរៀល ថ្ងៃនេះម្ចាស់ឈឺ លែងមកចំការ ដោយសារបាកើទឹកចិត្ត ខាតដើមច្រើនពេករួមទាំងកម្លាំងផងដែរ ។ បើតាមការអោយបានដឹងពី ម្ចាស់ចំការបានចំណាយប្រាក់ប្រមាណជាជាង១២លានរៀល ក្នុងការដាំដុះដំណាំត្រាវឆ្នាំនេះ ។                                 


ដោយឡែកនៅព្រឹកនោះផងដែរមានក្រុមឈ្មួញ ៣ទៅ៤នាក់ បានជិៈម៉ូតូ ចុះដល់ចំការដើម្បីមករកទិញមើមត្រាវដល់ចំការ ដោយពួកគាត់ប្រាប់ថា៖ ពួកគាត់ទិញក្នុងមួយគីឡូ 2500រៀល ដោយក្នុងម្នាក់ទិញ 100 គីឡូក្រាម ហើយបានដឹកយកទៅលក់នៅខេត្តកំពង់ស្ពឺ ដោយបានតម្លៃ 3500 រៀលក្នុងមួយគីឡូក្រាម ដោយក្នុង១ជើង ពួកគាត់ អាចរកចំណូលបាន១០ម៉ឺនរៀលពីការប្រមូលទិញមើមត្រាវនេះផងដែរ ៕