About Me

header ads

ក្មេងប្រុស៣នាក់មានសំណាងរួចផុតពីការស្លាប់ខណៈកំពុងជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តកុងតឺន័របុកពីក្រោយ

ភ្នំពេញ ៖ក្មេងប្រុស៣នាក់បានរួចផុតពីការស្លាប់ខណៈដែលពួកគេជិះម៉ូតូ១គ្រឿងឌុបគ្នាហើយពេលកំពុងបត់ឆ្វេងដៃឆ្លងផ្លូវស្រាប់តែមានរថយន្តដឹងកុងតឺន័រ១គ្រឿងបើកក្នុងល្បឿនលឿនទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលប៉ុន្តែជាសំណាងបានខ្ទាតចេញផុតពីក្រោមកង់រថយន្ត ទើបមិនស្លាប់ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។





ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០ នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បាននិយាយថា ប្រុសទាំង៣នាក់មិនត្រូវបានស្គាល់ឈ្មោះទេ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-7501។ចំណែករថយន្តដឹកកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌លឿងគ្មានស្លាកលេខបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។




ប្រភដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុក្មេងៗទាំងនេះបានជិះម៉ូតូឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងផ្លូវអត់មើលមុខមើលក្រោយក៏ត្រូវបានរថយន្តកុងតឺន័រ បើកបរក្នុងទិសដៅពីកើតទៅលិច ទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួល។បណ្ដាលឲ្យក្មេងប្រុសទាំងនេះបានខ្ទាតចេញក្រៅផុតពីក្រោមកង់រថយន្តរងរបួសស្រាល ចំណែកឯម៉ូតូបានកៀបជាប់ពីក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី២បានចុះទៅ សម្រួលមិនឲ្យមានការកកស្ទះចរាចរណ៍ ហើយបន្ទាប់មកតំណាងភាគី ទាំង២បានសម្របស្រួលគ្នា ដោយខាងរថយន្តបានជួយចេញសងថ្លៃខូចខាតម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕