About Me

header ads

សង្ស័យស្រវឹងជិះម៉ូតូបុកឃឿនផ្លូវរងរបួ​សធ្ងន់

ភ្នំពេញ​៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗណះជិះម៉ូតូមិនប្រយ័ត្នរេទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង១០​ យប់ ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចមុខសភាពាណិជ្ជកម្មកម្ពុជា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាក់ លេខភ្នំពេញ 1IH-2030 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ទរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុសង្ស័យស្រវឹងក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ចំណែកម៉ូតូបានរត់ទៅចូលក្នុងសភាពាណិជ្ជកម្មកម្ពុជា​ ប៉ះជាមួយរថយន្តមួយគ្រឿង។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕