About Me

header ads

មែកឈើធំ១ បានបាក់ទៅសង្កត់លើរថយន្តអ្នកដំណើរ១គ្រឿងរងការខូចខាត សំណាងល្អមិនមានមនុស្សរងរបួស

ភ្នំពេញ ៖ រថយន្តមួយគ្រឿងខណៈកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមេឃធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ធ្វើឲ្យមែកឈើធំមួយដើមបានបាក់រលំទៅសង្កត់ពីលើបណ្ដាលឲ្យរងការខូចខាត រីម្ចាស់រថយន្តប្រលឹងចុងសក់ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៖១៥នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវត្រសក់ផ្អែម(៦៣) ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។



តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ ស្រាប់តែមានមែកឈើដើមត្រសេកធំមួយដើមនៅលើចិញ្ចើមផ្លូវលេខ 63 បានបាក់សង្កត់រថយន្តម៉ាកRAV4 ព័ណឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2G-5505 មួយគ្រឿង ខណៈដែលម្ចាស់កំពុងបើកបរតាមផ្លូវកើតហេតុពីត្បូងទៅជើងបណ្តាលឲ្យរងការខូចខាតបើកទៅមុខក៏មិនរួចថយក្រោយក៏មិនរួច ។ ប្រភពបន្តថា ពិតជាសំណាងណាស់ដែលមិនមានអ្នកជិះម៉ូតូ រឺអ្នកដើរថ្មើជើងធ្វើដំណើរមុខដល់ចំណុចកើតហេតុ បើមានមិនដឹងថាយ៉ាណាយ៉ាណីនោះទេ ។




ក្នុងហេតុការណ៍ខាងលើនេះដែរគេឃើញមានអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញនិងសង្កាត់ចុះទៅដល់កន្លែងកើតហេតុដើម្បីចាត់ចែងយកម៉ាស៊ីនអារកាត់មែកឈើនោះចេញពីផ្លូវដើម្បីបញ្ចៀសចរាចរណ៍កុំឲ្យកកស្ទះរួមទាំងម្ចាស់រថយន្តបានយករថយន្តទៅជួសជុលខ្លួនឯង ព្រោះគ្រោះថ្នាក់នេះគ្មានអ្នកណាទទួលខុសត្រូវនោះទេតែបើអ្នកណាហ៊ានប៉ះពាល់ដើមឈើសាធារណៈវិញនឹងទទួលខុសត្រូវសងពេញថ្លៃតែម្តង ៕