About Me

header ads

ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឱ្យប៉ើងដំបូលផ្ទះ និងលិចផ្ទះប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ ក្រោយពេលភ្លៀងលាយខ្យល់កន្រ្តាក់ធំ១មេ ក្រុមការងារតំណាងរាស្រ្តមណ្ឌ លប៉ៃលិន បានចុះពិនិត្យមើលទីតាំងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងការលិចលង់ចម្ការដំណាំ ដោយសារគ្រោះធម្មជាតិ ។ ទោះបីជាយ៉ាងណា មិនធ្វើឱ្យសត្វចិញ្ចឹម ឬប្រជាពលរដ្ឋណាម្នាក់ទទួលរងរបួសនោះទេ ។ ហេតុការណ៍ភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។




ប្រភពព័ត៌មានពីលោក ស៊ី សុខុម ក្រុមការងារតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះ មានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បានបក់បោកយ៉ាងខ្លាំង ជាហេតុធ្វើអោយប៉ើងដំបូលផ្ទះ និងរងការខូចខាតអស់ចំនួន7ខ្នង ដែលផ្ទះទាំងនោះមានដូចខាងក្រោម ៖ ភូមិស្ទឹងត្រង់ រងគ្រោះ របើកដំបូលអស់ចំនួន២ខ្នងផ្ទះ ភូមិទួលខ្ពស់ របើក១ខ្នង ភូមិថ្នល់បត់របើក៤ខ្នង ។ ប្រភពបន្តទៀតថា ទឹកភ្លៀងដដែល បណ្ដាលអោយលិចលង់ផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ទទួលរងការខូចខាត និងបាត់បង់សម្ភារ:មួយចំនួនដូចជាអង្ករ១ការ៉ុង សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ ។



ចំពោះបញ្ហាភ្លៀងដែលធ្វើឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋខាងលើនេះ គឺបណ្ដាលមកពីប្រព័ន្ធលូស្ទះសម្រាម ដោយហូរមិនទាន់ ទើបបង្កហេតុ អោយលិចលង់ផ្ទះប្រជាពលរដ្ឋតែម្តង ។ ទោះបីជាយ៉ាង ក្រុមការងារកាកបាទក្រហមកម្ពុជា សាខា ខេត្តប៉ៃលិន នឹងរៀបចំជំនួយ ដើម្បីដោះស្រាយជូនពួកគាត់នៅពេលឆាប់ៗខាងមុខនេះផងដែរ ៕