About Me

header ads

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការីរបស់កាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះចំនួន ២ខ្នង

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះចំនួន ២ខ្នងផ្ទះ ស្មើនឹង ២គ្រួសារ (ឆេះទាំងស្រុងចំនួន ១គ្រួសារ និងឆេះមួយចំហៀងចំនួន ១គ្រួសារ) ដែលបានឆាប់ឆេះកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០:០០ នាទីព្រឹក កន្លងទៅ មានទីលំនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នាឱកាសនោះដែរអនុប្រធានអចិន្ត្រៃយ៍ បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុហេតុភ្លើងឆេះផ្ទះនេះ បណ្ដាលឱ្យខូចខាតផ្ទះសម្បែង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។
អំណោយដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១០កំប៉ុង មី ១កេស ឆ្នាំងបាយ២ ខ្ទះឆា១ ចានដែក៣ កំសៀវទឹក១ ជ្រុញ១ ស្រាក់១ ភួយ១ សារុង១ ក្រមា១ តង់១ អាវយឺត៣ សាប៊ូដុំ ១ដុំ ម៉ាស់ចំនួន៥។ ដោយឡែកសម្រាប់ថវិកាជូនដល់ក្រុមគ្រួសារឆេះផ្ទះទាំងស្រុងទទួលបានថវិកាចំនួន ៣០០,០០០រៀល និងឆេះមួយចំហៀងចំនួន២០០,០០០រៀលផងដែរ៕