About Me

header ads

គ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០២គ្រួសារ នៅស្រុកកំពង់លែងទទួលថវិកាបេឡាមរណសង្គ្រោះពីក្រុមការងារ

កំពង់ឆ្នាំង ៖ គ្រួសារសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន 2 គ្រួសារនៅស្រុកកំពង់លែងបានទទួលថវិកាបេឡាមរណៈសង្គ្រោះក្រុមការងារ ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ឃូ សុផាន់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍ទោធឿនធឿនបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង  លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត  រួមជាមួយក្រុមការងារ ស.អ.ក ថ្នាក់ ស្រុក បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និងលិខិតរំលែកទុក្ខជូនដល់ ៖

   ១.លោកស្រី ស៊ុ  អ៊ុក  ត្រូវជាប្រពន្ធរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ឈ្មោះ ច្រែង ឆាង ជានិវត្តជន ទទួលមរណភាព នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ។
    ២.លោកស្រី ឌុល ចេង ត្រូវជាប្រពន្ធរបស់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ឈ្មោះ វ៉ែន ឃឿន ជាជនពិការ ទទួលមរណភាព នៅភូមិកណ្តាល ឃុំច្រណូក ស្រុកកំពង់លែង ។

ក្នុងឱកាលនោះដែរក្រុមការងារក៏បានធ្វើការណែនាំពីវិធានការការពារពីជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យល្អ និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់ លាងសំអាតដៃនិងសាប៊ូ អាល់កុល ជែលជាប់ប្រចាំ និងការដាក់គម្លាតឱ្យឆ្ងាយពីគ្នា។

នៅបញ្ចប់ពិធី ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ឯកឧត្តមនាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម, ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕


ដោយ សុក្ខារិន