About Me

header ads

ស្ត្រីជនជាតិចិនម្នាក់ស្រវឹងដេីរឡេីងលេីស្ពានហង្សកោះពេជ្រប៉ុនប៉ងលោតសម្លាប់ខ្លួនត្រូវប្រជាពលរដ្ឋឃាត់ជាប់

ភ្នំពេញ​៖​ ស្ត្រីជាជនជាតិចិនម្នាក់អោយតែស្រវឹងតែងតែមកលេីស្ពានកោះពេជ្របំណងលោតសម្លាប់ខ្លួនជាច្រេីនលេីកច្រេីនសារមកហេីយតែត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខឃាត់ជាប់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦​ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចស្ពានហង្សកោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​  ។




តាមសន្តិសុខដែលយាមនៅក្នុងមជ្ឈមណ្ឌលកោះពេជ្របានប្រាប់ឲ្យដឹងថា​ ស្ត្រីខាងលេីបានមកប៉ុនប៉ងលោតសម្លាប់ខ្លួន៤លេីកមកហេីយ​ តែត្រូវបានប្រជាពលរដ្ឋជួយទាន់​ ដោយមិនដឹងពីមូលហេតុ។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហេីយស្ត្រីខាងលេីក៏បានដេីរចេញទៅបាត់ទៅ៕