About Me

header ads

អគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើងអស់ នៅភូមិទី ៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះពលរដ្ឋអស់១ខ្នងខ្ទេចអស់គ្មានសល់ខណះដែលម្ចាស់មិននៅផ្ទះ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ៥ៈ០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ ខឹ្លម យ៉ុង អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរាគ្មានទីពឹង រស់នៅជាមួយចៅ៣នាក់។ អគ្គីភយ័ឆាបឆេះផ្ទះខាងលើនេះមានទំហំ ទទឹង៤ម៉ែតគុណនិង៥ម៉ែត្រប្រក់ស្លឹក ជញ្ជាំងសង្កសីត្រូវបានឆេះអស់គ្មានសល់ ។ អគ្គីភយ័ខាងលើនេះបណ្តាលខូចខាតផ្ទះ១ខ្នងនិងសម្ភារ មាន អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀលផងដែរ។ នៅក្នុងករណីអគ្គីភយ័ខាងលើនេះសមត្ថកិច្ចប្រើប្រាស់ឡានទឹកជួយអន្តាគមន៍បាញ់ទឹកពន្លត់អស់ចំនួន ០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុងនិងមិនរាលដាលដល់ផ្ទះអ្នកដ៍ទៃនិងមិនបង្កអោយមនុស្សឬសត្វរងរបួសនោះឡើយ ៕