About Me

header ads

ជិះម៉ូតូឆ្លងផ្លូវបញ្ច្រាស់ទិស ត្រូវរថយន្តធុនធំបុកពេញទំហឹង បណ្ដាលឲ្យគៀបជាប់ក្រោមម៉ូតូរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ បញ្ច្រាស់ទិសដៅចរាចរណ៍ខ្វះការប្រយ័ត្ន ត្រូវរថយន្តសណ្ដោងធុនធំបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យគៀបជាប់ ក្រោមម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ



ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១និង៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។



តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយគេបានឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាក ភ្នំពេញ 1GJ-1608 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង ខណះមកដល់ចំណុចកេីតហេតុខាងលេី បានបត់ធ្វេង បញ្ច្រាស់ទិសដៅចរាចរណ៍ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថយន្តសណ្ដោងធុនធំមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាក ត្បូងឃ្មុំ 3A-5158 ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ គៀបជាប់ក្រោមម៉ូតូ រងបួសធ្ងន់ធ្ងរ ភ្លាមៗនោះដែរតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។



ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីកគោក នៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ពេលក្រោយ ៕