About Me

header ads

ស្កាត់ពីខេត្តកំពតមកលួចម៉ូតូនៅភ្នំពេញម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឡោមពទ្ធ័ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលចោមចៅទី១។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀលស្ថិតនៅក្នុងបុរីពិភពថ្មីត្រពាំថ្លឹង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះសុខ លី ភេទប្រុសមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមសម្តីម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចតម៉ូតូមួយគ្រឿងម៉ាកវ៉េវទុកមុខផ្ទះស្រាប់តែលិចមុខជនសង្ស័យដើរចូលមកធ្វើសកម្មភាពកាច់ ក បញ្ឆេះបំរុងនិងជិះរត់ខណៈនោះគាត់ក៏បានស្រែកឆោឡោផ្អើលដលអ្នកជិតខាងនិងសន្តិសុខក្នុងបុរីជួយដេញស្ទាក់ចាប់បានភ្លាមៗរួចតេទៅឲ្យសមត្ថកិច្មូលដ្ឋានចចុះមកយកជនសង្ស័យទៅធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ចាត់ការតាមនិតិវិធី។