About Me

header ads

រថយន្តបែនបើកឆ្លងផ្លូវជ្រុលទៅបុកបុរសអ្នកជិះម៉ូតូម្នាក់ របួសបាក់ដៃ

ភ្នំពេញ ៖បុរសម្នាក់បានរងរបួសបាក់ដៃស្ដាំម្ខាងនិងត្រូវបានក្រុមគ្រសារដឹកតាមរថយន្តទៅសង្រ្គោះ ខណៈដែលជនរងគ្រោះរូបនេះកំពុងជិះម៉ូតូស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿងបើកចេញពីចាក់ប្រេងក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងរួចឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹង។



ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី វេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់មហាវិថីឈ្នះ ឈ្នះ ភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ រងរបួសបាក់ដៃស្ដាំជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-4260។រីឯរថយន្តដែលបើកបុកបណ្ដាលឲ្យរងរបួសនោះ ម៉ាកនីស្សាន់ឌីសែល ពណ៍ផ្ទៃមេឃចង្កូតស្ដាំបែនដឹកដី ពាក់ស្លាកលេខចង្កូតស្ដាំ PP-0250 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់។


ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុក្រោយពីចាក់ប្រេងរួចរថយន្តបែនដឹកដីខាងលើ បានបើកចេញពីក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅក្បែរនោះ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបើកឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ហើយក៏ជ្រុលទៅ
បុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ដែលកំពុងបើកបរ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង បណ្តាលឲ្យបុរសអ្នកជិះម៉ូតូរងរងរបួសបាក់ដៃធ្ងន់ធ្ងរ។ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុបុរសរងគ្រោះបាក់ដៃស្ដាំ ហើយក្រុមគ្រួសារបានដឹកតាមរថយន្តសង្រ្គោះ បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចុះទៅធ្វើការវាស់វែងរួចនាំយកម៉ូតនិងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕