About Me

header ads

សង្ស័យធុញទ្រាន់នឹងជំងឺប្រចាំកាយបញ្ចប់ជីវិតដោយការចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់៖ ស្រ្តីមេម៉ាយវ័យចំណាស់ម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត បង្កការភ្ញាក់ផ្អើលដលក្រុមគ្រួសារនិងអ្នកភូមិ។ការធ្វើអត្តឃាតរបស់ជនរងគ្រោះនេះគេសង្ស័យថាអាចធុញទ្រាន់នឹងជំងឺប្រចាំកាយដែលឈឺរុាំរ៉ៃមើលពុំជា។




ហេតុការណ៍ធ្វើអត្តឃាតចង.កខាងលើ នេះបានកើតឡើងនៅវេលាម៉ោង១១ និង៥៥នាទី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដើមក្រខុបមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។


តាមរបាយការណ៍នគរបាលស្រុកក្រគរ បានឱ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ មុុិល ភឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្រ្តីមេម៉ាយ មានកូនស្រី ១នាក់ក្នុងបន្ទុកបច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ស្រ្តីរងគ្រោះបានសម្រេចយកក្រមាចង.កទៅនឹងដើមក្រខុប ។


របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា តាមការរៀបរាប់ពីបងប្រុសស្រ្តីរងគ្រោះថា ប្អូនស្រីរបស់គាត់ជារៀងរាល់ថ្ងៃបានសម្រាកនៅផ្ទះរបស់គាត់ ព្រោះមានជំងឺរុាំរ៉ៃប្រចាំកាយរយៈពេល២-៣ឆ្នាំមកហើយ លុះនៅវេលាម៉ោងខាងលើប្រពន្ធរបស់គាត់ដាស់សួរថា បងអត់ឃើញភឿន(ជនគ្រោះ)ទេ គាត់ក៏បានដើររកក្បែរៗផ្ទះអត់ឃើញក៏ស្រាប់តែមកឃើញចងកសម្លាប់ខ្លួនតែម្ដង ។សមត្ថកិច្ចពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាត ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕