About Me

header ads

នគរបាលស្រុកឧដុង្គបង្ក្រាបសង្វៀនជល់មាន់មនុស្ស០៨នាក់ម៉ូតូ១៥គ្រឿងនិងអាគក០៥ក្បាល

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៨នាក់ត្រូវនគរបាលឃាត់ម៉ូតូ១៥គ្រឿងនិងអាគក០៥ក្បាលប្រមូលទុកនិង មនុស្សទាំងហ្វូងរត់បាតជើងសព្រាត ខណៈកំពុងប្រមូលផ្តុំគ្នាលេងជល់មាន់ហើយនគរបាលបង្ក្រាបបានកាលពី វវេលាម៉ោង១១និង៣០នាទីព្រឹក ថៃ្ងទី ០៧  ខែមិថុ នា  ឆ្នាំ ២០២០ នេះនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ។


មន្ត្រីនគរបាលនិយាយអោយដឹងថានៅមុនពេលឃាត់ក្រុមញៀនល្បែងខាងលើនេះគឺ កម្លាំងនងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកឩដុង្គទទួលបានព័ត៌មានថាមានក្រុមញៀនល្បែងលួចលាក់លេងយូរមកហើយ ក្រោយបានព័ត៌មានភ្លាម ចុះទៅធ្វើការ បង្រ្កាបក្រុមលេងល្បែងស៊ីសងខុសច្បាប់ (ជល់ មា ន់ ) ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាង លិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីភូមិ ប្រតិបត្ដិការ ឃាត់ខ្លួនជនសង្ស័យបាន ០៨ នាក់៖ទី០១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ
  ២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ
  ៣.ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២ ឆ្នាំ នាក់
  ៤.ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ
  ៥.ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤
  ៦.ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ ៦៣ឆ្នាំ
  ៧.ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ
  ៨.ឈ្មោះ មៅ អ៊ឹម ភេទប្រុស អាយុ៥៧ឆ្នាំ
អ្នកទាំង ប្រាំនាក់  គឺមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ  និងខេត្ត កណ្តាល ។


កិច្ច ប្រតិបត្ដិការ គឺដឹកនាំដោយ  លោកវរសេ នី យ៍ឯក  ខឹម  សាម៉ុន  អធិការ នគរបាលស្រុកឧដុង្គ ដោយ បានការចង្អុលណែនាំពីរលោកឧត្ដមសេនី យ៍ទោ  សម  សាមួន  ស្នងការនគរបាល  ខេត្ដកំពង់ស្ពឺ  ជាក់ស្ដែងកំលាំង បង្រ្កាបនិងដកហូតបានសម្ភារៈ  រួមមាន  ៖ 
  +  ម៉ូតូ  ចំនួន ១៥គ្រឿង
  +  មាន់គកជល់ ចំនួន ០៥ក្បាល(ងាប់  ០១ ក្បាល)
  +  ជញ្ជីងថ្លឹង  ចំនួន ០១ គ្រឿង
  +  ទូរស័ព្ទដៃចំនួន ០៣គ្រឿង
  +  ប្រាក់រៀលចំនួន ៧៩៥០០រៀល
  +  កាបូបស្ពាយចំនួន ០១និង សម្ភារៈ ស្កុតបិត រុំខ្នាយមាន់  ជៀលក្រុងមាន់  មមួយចំនួនច្រើនទៀត។


បបច្ចុប្បន្នក្រុមញៀនល្បែងទាំង០៨នាក់រួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរ បា លស្រុក  ដេីម្បី កសាងសំណុំរឿងបញ្ជូន មក ការិយាល័យព្រហ្មទណ្ឌ  នៃស្នងការដ្ឋាន នគ របាលខេត្ដកំពង់ស្ពឺ  ចាត់កា រតាមនីតិវិធី៕