About Me

header ads

ឯកឧត្តមឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់កីឡាទូក

ឯកឧត្តមឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង អញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់កីឡាទូក

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារៈហ្វឹកហាត់មួយចំនួនធំ ដល់កីឡាករ កីឡាការិនីជម្រើសជាតិថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទើបចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ក្រោយពីផ្អាកដោយសារវិបត្តិកូវីដ១៩ មួយរយះពេលធំ។



នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចក្រឡហោម ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២នាក់ ។ ឯកឧត្តមប្រធាន បានជម្រុញនិងលើកទឹកចិត្តដល់កីឡាករទាំងអស់បន្តខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយពីអន្តរជាតិនានា ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាម និងស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា សម្ភារៈដែលចែកជូនកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២រូបរួមមាន៖ សម្លៀកបំពាក់សម្រាប់ហ្វឹកហាត់៤៤កំប្លេ , ស្បែកជើង២២គូ, ទឹកអាល់កុល ជែល សាប៊ូលាងដៃ និង ឧបករណ៍វាស់កម្តៅម្នាក់មួយឈុតធំ ៕