About Me

header ads

ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃនៃរូបថតជ័យលាភី ក្នុងឱកាសពិធីអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃ

នៅព្រឹកថ្ងៃសុក្រ ទី ២៩ ខែឧសភា ឆ្នាំ២០២០ នេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទនៃកម្មវិធីប្រគល់រង្វាន់ដល់ម្ចាស់ស្នាដៃនៃរូបថតជ័យលាភី ក្នុងឱកាសពិធីអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃ។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន់យារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតប្រចាំស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា លោក ស៊ុបផាឆៃ វីរៈភុជង្គ អគ្គនាយកនៃស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ក្រុមការងាររៀបចំកម្មវិធីប្រកូតរូបថត រួមទាំងភ្ញៀវកិត្តិយសចូលរួមទស្សនារូបភាពដ៏មានអត្ថន័យនោះជាច្រើនរូបទៀត។




ឯកឧត្តម ប៉ាន់យារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតប្រចាំស្ថានឯកអគ្គរាជទូតថៃនៅកម្ពុជា បានបញ្ជាក់ពីគោលបំណងសំខាន់ក្នុងការរៀបចំយ៉ាងដូច្នេះថាៈ​ បាទនៅថ្ងៃនេះជាការរៀបចំកម្មវិធីអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងថៃ ដើម្បីឱ្យប្រជាជននៃប្រទេសទាំង ២ មានចំណែកចូលរួមគ្រប់លំដាប់ថ្នាក់ផងដែរ។ ពិតជាមានក្តីសោមនស្សមែនទែន ដែលយើងទទួលបាននូវរូបថតដ៏ស្រស់ស្អាត ដោយឆ្លុះបង្ហាញពីអត្ថន័យនៃសម្ព័ន្ធភាពរបស់ប្រទេសទាំង ២ ពីការចូលរួមរបស់អ្នកថតរូបទាំងអស់។ ដោយឡែកក្នុងកម្មវិធីប្រកួតនេះ យើងក៏មានគណៈកម្មការ ដែលរួមមានតំណាងពីស្ថានទូត រួមទាំង សាស្ដ្រាចារ្យដែលជាអ្នកជំនាញពីប្រទេសថៃ និងសាស្ដ្រាចារ្យពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាអ្នកជំនាញពីប្រទេសកម្ពុជា បានធ្វើការសម្រេចដាក់ពិន្ទុលើរូបថត ដែលធ្វើអោយមានការបង្កើតកម្មវិធីប្រគល់រង្វាន់នៅក្នុងថ្ងៃនេះ។ 


ម្ចាស់ជ័យលាភីពានរង្វាន់លេខ១ ប្រចាំកម្មវិធីប្រកួតថតរូបក្រោមប្រធានបទ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ» លោក Vithilpol Srivaraluck  បានបង្ហាញពីអារម្មណ៍រំភើប និងបញ្ជាក់ប្រាប់ពីអត្ថន័យនៅក្នុងរូបថតដែលលោកបានផ្តិតយកដើម្បីបង្ហាញអំពីភាពទន់ភ្លន់នៃចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ។