About Me

header ads

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កំពង់ឆ្នាំង និងប្រជាការពារពទ្ធ័ចាប់មនុស្សពីរនាក់កំពង់ដាក់លប់ចាប់សត្វននៀលខ្យងប្រគល់ឱ្យមន្ត្រីជំនាញ

ខេត្តកំពង់ឆ្នាំងះ សត្វននៀលខ្យងដែលជាសត្វកម្រជិតផុតពូជនិងកំពង់តែអភិរក្សផងនោះត្រូវបានក្រុមជនល្មើសជនចំនួន 2 នាក់វ៉ៃលប់ចាបបាន៥ក្បាល រួមជាមួយនឹងសម្ភារះមាន អន្ទាក់ (លប់)និងម៉ូតូ១គ្រឿងផងនោះ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង សហការជាមួយនិងប្រជាការពារ ធ្វើការចាប់ឃាត់ខ្លួនបាន ខណៈដែលជនល្មើសកំពង់ធ្វើសកម្មភាពធ្វើធ្នាក់ទាក់ចាប់សត្វនៅចំណុចវាលស្រែទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ការឡោមពទ្ធចាប់ក្រុមជនល្មើសដាក់លប់ចាប់សត្វននៀលខ្យងខាងលើនេះក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣មិថុនា២០២០នៅទីតាំងចំណុចវាលស្រែខាងលើ ។
  នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំងលោក ឯកណារ៉ា បានដឹងថាខណៈដែលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋាបាល សហការជាមួយប្រជាការពារធ្វើការល្បាតនៅចំណុច ខាងលើ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានជនល្មើស កំពុងតែដាក់លប់ វ៉ៃចាប់សត្វ ននាលខ្យង នៅចំណុច វាលស្រែទួលអំពិល ពេលនោះសមត្ថកិច្ចនិងប្រជាការពារក៏បានទៅ ឡោមពទ្ធ័ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់ រួម ជាមួយសត្វននាលខ្យងចំនួន 5 ក្បាល .លុប ចំនួន 2 គ្រឿង និងម៉ូតូចំនួន 1 គ្រឿង ផងដែរ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី 1 ឈ្មោះ ប៉ឹន ស្នា អាយុ 26 ឆ្នាំ ទី 2 ឈ្មោះប៉ឹន ណេត អាយុ 24 ឆ្នាំ ទាំងពីរនាក់មានទីលំនៅជាមួយគ្នាក្នុងភូមិកំពង់ផ្ចឹក ឃុំអណ្ដូងស្នាយស្រុករលាប្អៀរ ។

នៅចំពោះមុខសមត្ថកិច្ចបានជនសង្ស័យទាំង 2នាក់បានសារភាពថា កន្លងមកពួកគេតែងយកលប់ ទៅដើរដាក់ចាប់សត្វននាលខ្យង និងសត្វផ្សេងៗទៀតជាច្រើនលើកច្រើនសារណាស់មកហើយ នៅចំណុចខាងលើ ពេលចាប់បាន ពួកគេយកទៅលក់ឲ្យពួកអ្នកលក់សត្វព្រៃនៅភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ដោយក្នុងមួយក្បាល លក់បាន២ម៉ឺនរៀល ។ 

ជនសង្ស័យទាំង 2 នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ឲ្យមន្ត្រីជំនាញដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។

នៅចណុចភូមិអូសណ្តាន់ឃុំទឹកហូតបណ្តោយផ្លូវជាតិលេខ៥ត្រូវគេមើលឃើញដាក់លក់សត្វគ្រប់ប្រភេទមិនដែលឃើញមានសមត្ថកិច្ចធ្វើការបង្ក្រាបម្តងណានោះឡើយ ។

សូមបញ្ជាក់ផងដែរថាជារៀងរាល់ឆ្នាំអោយតែដល់រដូវវស្សាសត្វននៀលខ្យងទាំងហ្ចូងហើរពីទីឆ្ងាយមករកស៊ីនៅក្នុងតំបន់នេះ មិនដែលមានរឿងហេតុអ្វីនោះឡើយខណះដែលសត្វប្រភេទនេះកំពង់អភិរក្សផងដែរ ៕


 ដោយ សុក្ខារិន