About Me

header ads

បុរសម្នាក់ផឹកស្រាស្រវឹងចុះទឹកទន្លេលង់ស្លាប់ នៅស្រុកខ្សាច់កណ្ដាល

កណ្តាល ៖ បុរសពោះម៉ាយម្នាក់ផឹកស្រាស្រវឹងចុះទឹកទន្លេមេគង្គលើលង់ស្លាប់ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៦និង៣០ នាទី នៅចំណុចកំពង់ទឹកតាផាន ភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។


ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន សម្ផស្ស ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ សាសនាព្រះពុទ្ធមុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ មានប្រពន្ធឈ្មោះ រ៉ា ចាន់ណា អាយុ ៣២ឆ្នាំ នៅខេត្តតាកែវ(លែងឡះគ្នា)និងមានកូន០២នាក់ ស្រីម្នាក់។

ប៉ូលិសបន្តថា រយ:ពេលជាង ១០ ឆ្នាំមកហើយជនរងគ្រោះបានលែងឡះពីប្រពន្ធ ហើយមកស្នាក់នៅជាមួយឪពុកម្ដាយ នៅភូមិ ឃុំ កើតហេតុរហូតដល់សព្វថ្ងៃនេះ។ជនរងគ្រោះបានញៀនស្រា ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ អស់រយៈពេលជាង ២ ឆ្នាំហើយ។ជនរងគ្រោះមានជំងឺសរសៃប្រសាទឪពុកម្ដាយបានយកទៅព្យាបាល ដោយលេបថ្នាំសរសៃប្រសាទជាប្រចាំ ។

លុះដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០៣០ វេលាម៉ោង ០៦និង៣០នាទី ជនរងគ្រោះបានដើរចុះទៅមាត់ទន្លេមេគង្គហើយដោយបាត់ជនរងគ្រោះយូរក្រុមគ្រួសារបានតាមទៅរកឃើញតែស្បែកជើង
ផ្ទាត់មួយគូនៅមាត់ទឹក ទើបក្រុមគ្រួសារនិងអ្នកជិតខាងបានចុះរាវរកតែរកមិនឃើញ។ រហូតដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៨ព្រឹក ឃើញសាកសពជនរងគ្រោះអណ្តែតទឹកទន្លេមេគង្គ ក្រុមគ្រួសារបានលើកសាកសពយកមកតម្កល់នៅក្រោមផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ច ។

បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយក្រុមប្រឹក្សាឃុំពុកឫស្សី ប៉ូលិសប៉ុស្តិ៍ គ្រូពេទ្យ មេភូមិនិងក្រុមគ្រួសារសព បានពិនិត្យសាកសពដោយហ្មត់ចត់ ហើយសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ ភាវុន