About Me

header ads

លោកជំទាវតំណាងរាស្ត្រមណ្ឌលប៉ៃលិន អញ្ជើញចូលរួមប្រជុំនៅរដ្ឋសភា ក្នុងការពិភាក្សា ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១

ខេត្តប៉ៃលិន ៖ ប្រភពព័ត៍មានបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចូលរួមប្រជុំស្តីពីដំណើរឆ្ពោះទៅការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយមានការចូលរួមប្រជុំពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការ ចំណុះឲ្យគណៈកម្មការរៀបចំ ។

លើសពីនេះ ក៏មានឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋានជាតិ (ASEP11 ) និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។




ដោយ ៖ នីយ៉ា