About Me

header ads

អាជ្ញាធរទប់ច្រាំងទន្លេមេគង្គមិនអោយបាក់បន្ត និងត្រៀមទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ នៅរដូវវស្សានេះ

( ត្បូងឃ្មុំ ): ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់ខេត្តត្បូងឃ្មុំ បានមើលឃើញប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គតែងតែរងគ្រោះដោយបាក់ច្រាំងទន្លេជារៀងរាល់ឆ្នាំ ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ តែងតែជួបការលំបាកលិចលង់ ដោយសារទឹកជំនន់ទន្លេមេគង្គ ជន់លិច ក្នុងរដូវវស្សារៀងរាល់ឆ្នាំនោះ  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តត្បូងឃ្មុំ បានចាត់វិធានការទប់ច្រាំងទន្លេ និងរៀបចំទីទួលសុវត្ថិភាពលើដីទំហំប្រមាណ ១០ ហិកតា ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលអាចដាក់ប្រជាពលរដ្ឋបានប្រមាណជា ៣ ពាន់គ្រួសារ ។

លោក យា វឿន ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំបានអោយដឹងនៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ថា កម្លាំងជំនាញបានធ្វើការទប់ច្រាំងទន្លេកន្លងមកនេះ បានចំនួន ២ ទីតង ទី ១ នៅវត្តរការធំភូមិរការធំ ឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ទី ២ ទប់បន្ថែមនៅភូមិកំពង់ឬស្សី ក្នុងឃុំជាមួយគ្នា សរុបប្រវែង ៤០០ ម៉ែត្រ ហើយនៅថ្ងៃដដែលនេះកម្លាំងជំនាញបានធ្វើដំណើរទៅទប់ច្រាំងទន្លេនៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បន្តនៅពេលឆាប់ៗខាងមុខនេះទៀត ។

ឯកឧត្តម គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ទីទួលសុវត្ថិភាព ដែលមានជម្រកត្រឹមត្រូវ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យបណ្តោះអាសន្ននៅពេលជួបទឹកជំនន់នៅរដូវវស្សា នេះ  ឧបត្ថម្ភថវិកា សាងសង់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕





សុខ ផន TV5 ត្បូងឃ្មុំ