About Me

header ads

អាជ្ញាធរខេត្ត ត្រៀមបង្កើតផ្សារចុងសប្តាហ៍ ដើម្បីជួយជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ស្របពេលកសិករកំពុងរងផលប៉ះពាល់ទីផ្សារ ដោយសារជម្ងឺកូវី-១៩

ខេត្តប៉ៃលិន៖  នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាសហគមន៍ផលិតមាន់ស្រែ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា (AIMS) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងបញ្ហាទីផ្សារ ដោយសាររងផលប៉ះពាល់ បន្ទាប់ពីមានការផ្ទុះឡើងនៃជម្ងឺកូវី-១៩ ព្រមទាំងជួយទិញមាន់ស្រែ ពីសមាគមចំនួន៨៥០ក្បាលផងដែរ​ ឯកឧត្តម ផាន់ ចាន់ធុល បានលើកឡើងថា ៖ តាមរយៈគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) គឺអាជ្ញាខេត្ត មានគម្រោងសហការ និងបង្កើតរៀបចំផ្សារចុងសប្តាហ៍ សម្រាប់ប្រជាកសិករលក់ដំណាំ ត្រី សាច់ បន្លែ និងមាន់ស្រែ ដែលជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ នៅទីតាំងសួនកុមារ មុខសាលាខេត្ត និងគ្រោងរៀបចំពង្រីកមាន់ស្រែអាំងតាមសហគមន៍ និងតាមតំបន់ទេសចរណ៍ សំខាន់ៗ នៅទូទាំងខេត្តប៉ៃលិន ដើម្បីចូលរួមគាំទ្រ ដល់ចលនាភូមិមួយផលិតមួយ និងដោះស្រាយនូវបញ្ហាទីផ្សារជូនប្រជាកសិករផង ខណៈកំពុងរងផលប៉ះដោយសារការផ្ទុះឡើងនៃជម្ងឺកូវី-១៩។




ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជានេះ ឯកឧត្តមអភិបាលខេត្ត ក៍បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល និងត្រូវពាក់ម៉ាសជាប្រចាំ ពេលទៅកាន់កន្លែងសាធារណៈ ឬទីប្រជុំជនដែលមានមនុស្សច្រើន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីត-១៩ ហើយបើមាន សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
បើតាមរបាយការណ៍លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ៖ សមាគមផលិតមាន់ស្រែ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានចំនួន០៤ក្រុម ស្មើនឹង១៥៩នាក់ ស្រី៨២នាក់ ក្នុងនោះមានកសិករគម្រូ ចំនួន៧នាក់ ទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សរុបចំនួន ៤០,៥០០ដុល្លាអាមេរិច ដោយផលិតមាន់ស្រែបានក្នុង១ខែៗ ប្រមាណជាង ១០០០ក្បាល ហើយទីផ្សារសម្រាប់លក់មាន់ស្រែក្នុងខេត្ត គឺផ្សារប៉ាហ៊ី ផ្សារព្រំ ផ្សារសាលាក្រៅ ផ្សារប៉ាងរលឹម និងផ្សារបានឡែម ក្នុងភូមិដូង ឃុំបឹងរាំងស្រុកំរៀង ខេត្តបាត់ដំបង ៕