About Me

header ads

កម្លាំងនគរបាលស្រុកកំពង់ត្រឡាច ឃាត់ខ្លួន ជនសង្ស័យមុខសញ្ញាចាស់ម្នាក់រកឃើញថ្នាំញៀន៨កញ្ចប់តូច

កំពង់ឆ្នាំង: 
ជនសង្ស័យជាមុខសញ្ញាចាស់ម្នាក់រួមនឹងថ្នាំញៀន 8 កញ្ចប់តូចត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាចធ្វើការឃាត់ខ្លួនបានខណៈដែលឆែកឆេរឃើញមានថ្នាំញៀននៅជាប់នឹងខ្លួន  ។


ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៨និង០០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចខាងមុខអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។អធិការនគរបាលស្រុកកំពង់ត្រឡាចលោកវរសេនីយ៍ឯង ននស៊ីណាត បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១២និង១១នាទីថ្ងៃទី១៧មិថុនា២០២០ថាពិតជាបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ចែកចាយនិងបនរើប្រាស់គ្រភងញៀនឈ្មោះ ចេង ភារុណ ហៅតោសក់មាសភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។


លោកអធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថានៅមុនការឃាត់ខ្កួនជនសង្សយ័បានធ្វើដំណើនៅខាងមុខអធិការនិងសង្សយ័ឃាត់ខ្កួនឆែកឆេរកឃើញថ្នាំញៀន៨កញ្ចប់តូចផងដែរ ។ក្រោយការឆែកឆេសមត្ថកិច្ចដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់ រួចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តចាត់ការបន្តតាមនិតិវិធីផងដែរ ៕