About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន រៀបចំដាក់បង្គោលភ្លើងចំនួន២១ដើមបន្ថែមទៀត ដើម្បីបំភ្លឺផ្លូវក្នុងក្រុងប៉ៃលិន

(ខេត្តប៉ៃលិន) ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ក្រុងប៉ៃលិន មានការអភិវឌ្ឍ និងផ្លាស់ប្តូរកែប្រែមុខមាត់ របស់ខ្លួនយ៉ាងឆាប់រហ័ស ខណ:ពេលយប់ មានភ្លើងអគ្គីសនីបំភ្លឺតាមដងផ្លូវគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ គេឃើញ មានសួនច្បារនៅតាមទ្រូងផ្លូវនៅក្នុងក្រុង បញ្ចេញពណ៌ខៀវស្រងាត់ និងមានសួនកុមារដ៏គួរឱ្យទាក់ទាញ ខណ:ភ្ញៀវទេសចរណ៍ក្នុងខេត្ត និងមកពីតាមបណ្តាខេត្តនានា នាំគ្នាដើរលេងកំសាន្តពេលរាត្រីយ៉ាងសប្បាយរីករាយ 

ជាក់ស្តែងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តប៉ៃលិន បានឱ្យគ្រឿងចក្រទៅជីកកកាយដីក្បែរចិញ្ចឹមផ្លូវចាក់បេតុង១កន្លែង ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរៀបចំដាក់បង្គោលភ្លើងអគ្គិសនីបន្ថែមទៀត សម្រាប់បំភ្លឺផ្លូវនាពេលយប់ ។
ប្រភពព័ត៌មានពីលោក រស់ ធារ៉ាក់ ជាមេការគ្រឿងចក្ររបស់ក្រុមហ៊ុនមួយ បានរៀបរាប់ឱ្យដឹងថា បង្គោលភ្លើងអគ្គិសនីចំនួន២១ដើម ត្រូវបានអាជ្ញាធរខេត្ត រៀបចំដាក់បន្ថែមទៀត ដើម្បីបំភ្លឺក្នុងទីក្រុងនាពេលយប់ ឱ្យកាន់តែច្រើន និងបញ្ចេញសោភ័ណ្ឌភាព ស្រស់ស្អាតគួរឱ្យទាក់ទាញ ។ លោកបន្តទៀតថា បង្គោលភ្លើងអគ្គិសនីទាំងនោះ គឺរៀបចំដាក់ឃ្លាតពីគ្នាចន្លោះប្រវែង៤៥ម៉ែត្រ ចាប់ពីចំណុចជាប់នឹងផ្លូវជាតិលេខ៥៧ ត្រង់កន្លែងចំណតរថយន្តថ្មី តាមផ្លូវបេតុង ឆ្ពោះទៅទិសខាងត្បូង ។

លោកបញ្ជាក់ទៀតថា កាលពីមុនខាងអាជ្ញាធរធ្លាប់យកគ្រឿងចក្រទៅឈូសឆាយក្បែរចិញ្ចើ មផ្លូវម្តងរួចទៅហើយ តែដោយសារមានការពិភាក្សាគ្នា ក៏ផ្អាកដាក់បង្គោលភ្លើងត្រង់ចំណុចខាងលើ នេះ ដោយយកទៅរៀបចំនៅតាមបណ្តោយផ្លូវជាតិលេខ៥៧មុន ព្រោះជាផ្លូវធំ និងមានលក្ខណ:សំ ខាន់ជាង លុះដាក់រួចរាល់ ក៏ចាប់ផ្តើមមកដាក់កន្លែងចាស់វិញ ទោះបីជាប្រជាពលរដ្ឋមានការឆ្ងល់ សង្ស័យពីការឈូសមិនដាក់បង្គោលភ្លើងកាលពីលើកទី១ តែការឈូសជាលើកទី២ នេះ ត្រូវតែដាក់ ព្រោះជាផ្លូវក្នុងក្រុងប៉ៃលិន ។

លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអាជ្ញាធរ មានថវិកាគ្រប់គ្រាន់ នឹងបន្តដាក់បង្គោលភ្លើងជាច្រើនបន្តបន្ទាប់ទៀត នៅតាមច្រកល្ហកក្នុងក្រុងប៉ៃលិន ដើម្បីបង្កភាពងាយ ស្រួ លក្នុងការធ្វើដំណើរចេញចូលទៅមក របស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ៕