About Me

header ads

មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តបុក

ខេត្តកំពង់ឆ្នាំងះ
មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅពេលឆ្លងផ្លូវមិនត្រូវបានរថយន្តបុក ។
ហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី០១  ខែ មិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 55និង56 ស្ថិតនៅក្នុង ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ។



ប្រភពពីសមត្ថកិច្ចចដល់កន្លែងកើតហេតុបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកPRADO  ពណ៍ស្ករ  ពាក់ផ្លាកលេខ  បាត់ដំបង    2 A -6566  អ្នកបើកបរដោយជនមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានដែលបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងបាន ក៏បានបុកអ្នកថ្មើរជើង០១នាក់ឈ្មោះ   ឈឿន  សុគុណ  ភេទ ប្រុស អាយុ   40   ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ    ស្រុកស្អាង  ខេត្តកណ្ដាល  ដើរឆ្លងផ្លូវពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរខ្វែងទិសគ្នាបណ្តាលអោយរថយន្ត បបុកស្លាប់មនុស្ស01នាក់ដែលជា អអ្នកថ្មើរជើងបណ្តាលអោយ ខូចខាចរថយន្ត01គ្រឿងស្រាល  ។



សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងតាមរតទូរសព្ទនៅវេលាម៉ោង១២និង៥២នាទីថ្ងៃទី២មិថុនា២០២០នេះថានៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានទៅសុំលុយសន្តុិសុខយាមនៅរោងចក្រត្រីប៉ុសន៍ហើយសន្តិសុខបានអោយទៅសុំកម្មកតែមិនដឹងជាយ៉ាងម៉េចស្រាប់តែចេញមកវិញជនរងគ្រោះបានបោះចោលកាបូបទៅលើផ្លូវជាតិនិងបានបណ្តាលអោយរថយន្តដែលកុំពង់ធ្វើចរាចរលើផ្លូវបានបើកជៀសរហូតតែមិនដឹងយ៉ាងម៉េចបានជារថយន្តបុកបណ្តាលអោយស្លាប់ភ្លាមៗផងដែរ ។



សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថាជនរងគ្រោះត្រូវបានសមត្ថកិច្ចរកឃើញលិខិតពិនិត្យសុខភាពទើបនិងមកពីប្រទេសថៃផងដែរ ។ភ្លាមៗនោះផងដែរសមត្ថកិច្ចបានទំនាក់ទំនងតាមរយះទូរសព្ទទៅក្រុមគ្រួសារជនរងគ្រោះដោយសារមានទូរសព្ទរាវរកនិងអោយមកទទួលយកសពយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ  ។ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សារទុករងចធ្វើការសស្រាយតាមនិតិវិធីផងដែរ ។ នៅក្នុងករណីគ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបណ្តាលមកពីកត្តាមនុស្សអ្នកដើរឆ្លងផ្លូវមិនប្រុងប្រយត្ន័ខណះដែលអ្នកបង្កហេតុរស់នៅក្រៅខេត្ត ៕