About Me

header ads

លោក ទេព ឡុងរចនា ប្រាប់ ពេជ្រ តារា និង ឈិន ឆៃនុត កុំឲ្យគិតថាខ្លួនមិនអាចប្រជែងនឹង អ៊ុ សេរីរ័ត្ន បានឲ្យសោះ



លោក ទេព ឡុងរចនា អ្នកចាត់ការ និងជាគ្រូបង្គោលរបស់សមាគមកីឡាបាល់ទាត់កងយោធពខេមរភូមិន្ទ Tiffy ARMY FC បានបញ្ជាក់យ៉ាងច្បាស់ប្រាប់អ្នកចាំទីបម្រុងរបស់លោកកីឡាករ ពេជ្រ តារា និង ឈិន ឆៃនុត ថាកុំឲ្យគិតថាខ្លួនមិនអាចប្រជែងនឹង អ៊ុ សេរីរ័ត្ន បានឲ្យសោះ។ លោក ទេព ឡុង រចនា អះអាងថា លោកមិនមែនជាប្រភេទគ្រូបង្វឹកដែលសម្លឹងឃើញកីឡាករតែម្នាក់នោះទេ ផ្ទុយទៅវិញលោកពេញចិត្តអ្នកដែលខំហាត់ និងស្តាប់បង្គាប់ នោះលោកនឹងផ្តល់ឱកាសឲ្យពួកគេច្រើនតាមលទ្ធភាពដែលអាច។ ពេជ្រ តារា និង ឈិន ឆៃនុត ជាអ្នកចាំទីបម្រុងដៃទី២ និងទី៣ របស់ក្រុមទ័ព ហើយពួកគេខ្លួនឯងក៏យល់ថាមិនងាយអាចប្រជែងយកតំណែងដៃទី១ពីសិស្សច្បង អ៊ុ សេរីរ័ត្ន ឡើយ។


ទោះយ៉ាងនេះក្តី លោក ទេព ឡុងរចនា ដែលជាគ្រូបង្គោលធំរបស់ក្លិបបានអះអាងយ៉ាងច្បាស់ថា ឱកាសតែងតែមានសម្រាប់អ្នកខំប្រឹងហ្វឹកហាត់ និងស្តាប់បង្គាប់ល្អ។ ជាក់ស្តែងក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនចាប់ផ្តើមលីគ លោក ទេព ឡុងរចនា បានផ្តល់ឱកាសឲ្យ ពេជ្រ តារា និង ឈិន ឆៃនុត បានចាប់ពេញតង់ក្នុងប៉ុន្មានប្រកួតមិត្តភាពចុងក្រោយនេះ ហើយឃើញថាសិទ្ធផលរបស់ពួកគេក៏មានការរីកចម្រើនច្រើនជាងមុនដែរ ប៉ុន្តែលោកគ្រូធំរូបនេះនៅតែមើលឃើញចំណុចខ្វះខាតមួយចំនួនដែលចាំបាច់ត្រូវតែឲ្យពួកគេសិក្សាពីកំហុសនោះ ហើយខំប្រឹងកែដើម្បីបានឱកាសចាប់ក្នុងជម្រើសទី១ សម្រាប់ការប្រកួតផ្លូវការក្នុងលីគ ក៏ដូចជាពានរង្វាន់សម្តេច។


ជាចុងក្រោយ លោក ទេព ឡុងរចនា ជឿជាក់ថា ទាំង ពេជ្រ តារា និងឈិន ឆៃនុត នឹងមានភាពលេចធ្លោយ៉ាងយូរត្រឹមឆ្នាំ២០២២ ដោយមិនគិតថាដល់ពេលនោះពួកគេនៅបន្តលេងឲ្យក្រុមទ័ព ឬទៅលេងឲ្យក្លិបណាផ្សេងឡើយ។