About Me

header ads

សាលាដំបូងខេត្តកំពង់ស្ពឺ ប្រជុំបេីកកញ្ចប់វត្ថុតាងគ្រឿងញៀន ដែលសមត្ថកិច្ចបង្រ្កាបបាន កន្លងមក រៀបចំបញ្ជូនទៅធ្វើពិធីកម្ទេចចោល

ខេត្តកំពង់ស្ពឺ ÷ នាព្រឹកថៃ្ងសុក្រ  ទី១៩  ខែមិថុនា  ឆ្នាំ ២០២០  នៅសាលប្រជុំ  VIP សាលាដំបូង ខេត្ត កំពង់ស្ពឺ  មាន បេីកកិច្ចប្រជុំស្ដីពី  ការពិនិត្យ  វត្ថុតាង ថ្នាំញៀន  ដែលសមត្ថកិច្ចមន្រ្ដីអនុ វត្ដច្បាប់  ធ្វើការបង្រ្កាបចាប់ដកហូតបញ្ជូនមកកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ  ។ អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំរួមមានលោក សរ  សុពុត្រា  អភិបាល រងខេត្ដកំពង់ស្ពឺ  ជាប្រធានលេខាធិ ការដ្ឋាន  អនុគណៈកម្មាធិការបង្រ្កាបបទល្មេីស គ្រឿងញៀនខេត្ត  លោក  ហង់  សុីថា  ប្រធាន  សា លាដំបូង ខេត្ត កំពង់ស្ពឺ  លោកស្រី  ចាតសូ  រស្មី  ព្រះរាជអាជ្ញា នៃអយ្យការ  អមសាលាដំបូងខេត្ដកំពង់ស្ពឺ  លោកឧត្ដមសេនីយ៍ ត្រី  ម៉ាត់  ធុច  ស្នងការរង  ទទួលការងារប្រឆាំងបទល្មេីស  គ្រឿងញៀន  នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ  លោកវរសេនីយ៍ឯក  ចាន់  ដា  មេបញ្ជាការរង  នៃបញ្ជាការដ្ឋាន  កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ  អស់លោក  លោកស្រី ជាមន្រ្ដី នៃសាលាដំបូងខេត្តកំពង់ស្ពឺ  និងអ្នកពាក់ព័ន្ធមួយចំនួនទៀត  ។





បងប្អូន ប្រជាពលរដ្ឋ មួយចំនួនតែងតែមានកា រងឿងឆ្ងល់ និងសួរថា  សមត្ថកិច្ច ក្រោយប្រតិ បត្តិការ បង្រ្កាបបទល្មេីស គ្រឿងញៀន  រួចវត្ថុ តាងបញ្ជូនទៅណា  ? យកទៅណា  ? តេីពេ លណាគេធ្វេីពិធី កម្ទេច ចោល  ?  ជាក់ស្ដែង  នាព្រឹកថៃ្ងសុក្រ នេះ  សាលា ដំបូង ខេត្ត កំពង់ស្ពឺ  បានដំណេីរ ការកិច្ចប្រជុំដេីម្បរៀបចំបេីក កញ្ចប់ វត្ថុតាង ទាំងនោះ  ដេីម្បី បញ្ជូនទៅគណ កម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន  និ ងរៀបចំពិធីដុតកម្ទេចចោលនៅពេលសម  ស្របណាមួយ  ។ ជាទូទៅ ក្នុងរយៈពេល កន្លងមក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់  សម្ដេចក្រ ឡា ហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្ដី  រដ្ឋម ន្រ្ដីក្រសួងមហាផ្ទៃ  បានចូលរួមជាគណៈអធិបតីក្នុងពិធីដុតកម្ទេចគ្រឿងញៀន  នៅសាលមហោស្រព  មជ្ឍមណ្ឌលសន្និបាតកោះពេ ជ្រ  រាជធានី ភ្នំពេញ  និងនៅតាមបណ្ដាខេត្ដផ្សេងៗទៀត  ។





ថ្នាំញៀន មួយចំនួន ត្រូវបានក្រមជនសង្ស័យធ្វេីការចែកចាយ  ជួញដូរជាលក្ខណៈតូចតាច នៅ ស្ទេីគ្រប់ច្រកល្ហកនៃតំបន់មួយក្នុងភូមិសាស្រ្ដខេត្ដ  និងបានធើ្វ ជាលក្ខណៈ លួចលាក់ និងមានការអូសទាញអោយជនរងគ្រោះសាកល្បង ប្រើប្រាស់   និងឈានទៅដល់ការញៀនរហូតក្លាយជាជនល្មេីស  ជាអ្នកចម្លងភារកិច្ចបន្ដពីខ្លួន។​ ជាចុងក្រោយសមត្ថកិច្ចធ្វើការសំណូមពរ ដល់ពុកម៉ែបងប្អូន  មេត្ដា ជួយចូលរួម សហការ បង្ការទប់ស្កាត់ការចរាចរគ្រឿងញៀន  ដោយពិនិត្យលេីស្ស្ថានភាពដោយផ្ទាល់នៅក្នុងគ្រួសារផង៕