About Me

header ads

គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងប្រកាសដំឡើងឋានៈ មន្ត្រីគណបក្ស

( ត្បូងឃ្មុំ ):
កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ គណកម្មាធិកាេគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងពិនិត្យ ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារគណបក្សប្រចាំខែឧសភា និងលើកទិសដៅភារកិច្ចអនុវត្តខែបន្ត ឆ្នាំ ២០២០ នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ។


ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបូកសរុប ត្រួតពិនិត្យពិភាក្សា អនុម័ត សេចក្តីព្រាង ពាក់ព័ន្ធនឹងរបាយការណ៍ ដែលគណបក្សខេត្ត ខិតខំអនុវត្តន៍សម្រេចបាន ក៏ដូចជាបន្តលើកឡើងនូវទិសដៅក្នុងការអនុវត្តន៍បន្ត ធ្វើយ៉ាងណាឲ្យលទ្ធផលការងារ កាន់តែមានប្រសិទ្ធភាពល្អបន្ថែមទៀត ។ឯកឧត្តមបន្តថា ទិសដៅភារកិច្ចសម្រាប់អនុវត្តសម្រាប់ខែមិថុនា ឆ្នាំ ២០២០ ដោយបន្តការពង្រឹង ថែរក្សា ការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ បន្តជំរុញលើកកម្ពស់ការអនុវត្តវិស័យកសិកម្ម ដោយធានាបាននូវ សន្តិសុខស្បៀងគ្រប់គ្រាន់ លើកម្ពស់ការពង្រឹង អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ដោយអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់គណបក្ស និង រាជរដ្ឋាភិបាល ។


ឯកឧត្តមបន្ថែមថា ជាពិសេស រៀបចំផ្សព្វផ្សាយ ជាថ្មីឡើងវិញ នូវ លោហ្គូ គណបក្ស ខួបលើកទី ៦៩ ជាថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅតាមស្នាក់ការគណបក្ស និង នៅតាមទីកន្លែង ស្របច្បាប់ផ្សេងៗទៀត ដោយត្រូវឆ្លៀតធ្វើការអប់រំ ប្រជាជន យល់ដឹងពីតួនាទី ជាប្រវត្តិសាស្រ្ត របស់គណបក្សតាំងពីបដិសន្ធិ ហើយបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គរជាច្រើនរាប់មិនអស់កន្លងមក រហូតទទួលបានសន្តិភាពដូចសពថ្ងៃនេះ ៕