About Me

header ads

អាជ្ញាធរខេត្តដឹកនាំមន្ត្រីជំនាញ មន្ទីរ ពាក់ព័ន្ធ ចុះពិនិត្យមើលការស្ថាបនា កសាងច្រាំងទន្លេឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម

នាព្រឹក  ថ្ងៃទី ១៥  ខែមិថុនា  ឆ្នាំ ២០២០  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានដឹកនាំមន្ត្រីជំនាញ  មន្ទីរ ពាក់ព័ន្ធ  ចុះពិនិត្យមើលការស្ថាបនា  កសាងច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលរងការបាក់ស្រុតច្រាំងទន្លេកាលពីពេលថ្មីៗ និងប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធនៅតំបន់នោះពិសេសផ្លូវកៅស៊ូនៅចំណុចនោះ។

ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងតំបន់នៅជុំវិញនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះដោយប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំពង្រ ស្រុកកោះសូទិន មានសេចក្ដីសប្បាយរីករាយ និងសាទរចំពោះសំណង់ខឿនការពារច្រាំងទន្លេ នៅឃុំពង្រ ដែលដឹកនាំការកសាងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេសបងប្អូនដែលរស់នៅជុំវិញតំបន់រងគ្រោះ ដោយសារការបាក់ស្រុតច្រាំងទន្លេ ក្នុងឃុំពង្រ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់បងប្អូន ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ។គួរបញ្ចាក់ដែរថា ទំហំដែលត្រូវស្ថាបនាកសាងមានប្រវែងទទឹង២០ម៉ែត្រ  និងបណ្តោយ  ៦០ម៉ែត្រ  ដើម្បីពន្លឿនឲ្យទាន់រដូវទឹកឡើង៕