About Me

header ads

នារីម្នាក់បេីករថយន្តស៊េរីទំនើបប្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់រថយន្តអូសជាត៥០ម៉ែត្រ

ភ្នំពេញ: នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​ Range Roverមួយគ្រឿងបោះពួយលឿនដូចហោះជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ រថយន្តមិនទាន់អស់ល្បឿនក៏ក្រឡាប់អូសទៅមុខប្រមាណជាង ៥០ម៉ែត្រខ្ទេចផ្នែកខាងមុខនិងដាច់កង់ម្ខាងខ្ទាតចេញក្រៅទៅមុខលែងរួច សំណាងល្អម្ចាស់រថយន្តរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខរដ្ឋបាលជលផល តាមបណ្ដោយផ្លូវព្រះរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4545 ធ្វើដំណើរទិសដៅពីជើងទៅត្បូងបោះពួយលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យអស់១កង់ចំណែករថយន្តបង្កក្រឡាប់អូសទៅមុខប្រមាណជាង ៥០ ម៉ែត្រខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុងនិងដាច់កង់ឆ្វេងម្ខាងខ្ទាតចេញក្រៅទៅមុខលែងរួច។ ភ្លាមៗនោះគេឃើញអ្នកបើកបររថយន្តបានចេញមកក្រៅបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវិញហើយយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕