About Me

header ads

វិធីប្រកាសផ្ទេរភារកិច្ច និងនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ

ខេត្តប៉ៃលិន : នៅក្នុងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន មានកម្មវិធីប្រកាសផ្ទេរភារកិច្ច និងនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ។ ហេតុការណ៍នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា​​ ឆ្នាំ​២០២០​ ។



ក្នុង​ពិធីនោះដែរ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​មន្រ្តី​នគរបាល​ជាតិ​​ ចំនួន​៧៥នាក់​៖ថ្នាក់នាយផ្នែក០១នាក់ ថ្នាក់នាយរងផ្នែក ០៥នាក់ ។ ថ្នាក់នាយរងប៉ុស្តិ៍​នគរបាល​រដ្ឋបាល ០៤នាក់ ។ បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍​ត្រី​​ ៣១នាក់ ។ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ព្រិន្ទបាលឯក ៤១នាក់ ។ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ព្រិន្ទបាលទោ​ ០២នាក់ ។ បំពាក់ឋានន្តរស័ក្ដិថ្នាក់ ពលបាលទោ០២នាក់ ។



លោលោកឧត្ដមសេនីយ៍  សេង សុគន្ធ សស្នងការនគរបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង​មន្រ្តី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដេីម្បី​អោយ​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក ។ លោកឧត្ដមសេនីយ៍៍​ស្នងការ​ ក៏បានអបអរសាទរ និងបានផ្ដាំផ្ញើចំពោះ​មន្រ្តី​នគរបាល​ ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត ។ លោកបន្តថាជាពិសេស​ក៏​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​អនុវត្តន៍​ចត្តន៍ច្បាប់អោយមានលក្ខណៈសុភាពរាបសារ ។


តែ​ម៉ត់ចត់​ ដេីម្បីរក្សានូវភាពថ្លៃថ្នូររបស់កងកម្លាំង​ និង បន្ដជំរុញគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និង បង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មេីស​គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។