About Me

header ads

អាជ្ញាធរខេត្តកំពង់ចាមអញ្ជើញពិនិត្យការដ្ឋាន សាងសង់ ច្រាំងទន្លេក្រុងកំពង់ចាម

ដើម្បីធ្វើការស្តាឡើង វិញនិងការលើកកម្ពស់ សោភ័ណភាព ក្រុងកំពង់ចាមឲ្យ មានសម្រស់កាន់តែ ស្រស់ ស្អាតឡើងថែមមួយកម្រិតទៀតនោះ នាព្រឹក ថ្ងៃ ទី ១៥ ខែមិថុនា  ឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អញ្ជើញពិនិត្យការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិ១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដោយមាការអមដំណើរដោយមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ប្រធានក្រុម ហ៊ុន ទទួលការសាងសង់ និងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ ។

 ក្នុងនោះដែរ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ក៏បានជម្រុញដល់ ក្រុមហ៊ុនអ្នកទទួលការ ធ្វើ យ៉ាងណាត្រូវ យកចិតទុកដាក់គោរពតាមកិច្ចសន្យា ហើយ ការងារសាងសង់ឲ្យ ត្រូវតាមបទដ្ឋានលក្ខណៈ បច្ចេកទេស ទាំង មានគុណភាពរឹងមាំ និងមានសភាពស្រស់ស្អាត តាម គម្រោង  និងពន្លឿនធ្វេីឲ្យរួចរាល់មុនរដូវទឹកតំឡើងផងដែរ។ គួររំលឹកផងដែរថាកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ នេះ ខឿនច្រាំងទន្លេ ស្ថិតនៅ ក្នុង ភូមិ១៥ សង្កាត់កំពង់ចាម បានបាក់ប្រវែង ៥០ម៉ែត្រ ដែលធ្វើឲ្យអគាររដ្ឋបាលរបស់ សាលាសង្កាត់កំពង់ចាម រងហានិភ័យខ្ពស់ បើសិនជាគ្មានការជួយសង្គ្រោះទាន់ពេលវេលាទេនោះ ។

ទោះជា យ៉ាងណា ដោយមានការជួយខ្នះខ្នែងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រុមការងារបស់ក្រសួងធនធានទឹក បានបូមខ្សាច់យកមកដាក់ក្នុង បាវតម្រៀប នៅ កន្លែង ស្រុតនោះដើម្បីធ្វើការ សង្គ្រោះ ជាបឋម ជៀសវាង គ្រោះថ្នាក់ ជាយថាហេតុផងដែរ ៕