About Me

header ads

កម្លាំងសមត្ថកិច្ចចម្រុះស្រុកបុរីអូរស្វាយសែន ចុះរុករកឃើញឈើផ្ចឹកប្រភេទបន្ទះធំ នៅក្នុងទឹកស្រះចំនួន១៤៤ស្លឹក

ស្ទឹងត្រែង: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងអាជ្ញាធរឃុំ ក្នុងស្រុកបូរីអូស្វាយសែនជ័យ បានសហការចុះរុករកឈើជាច្រើនសន្លឹក ដែលឈ្មួញយកមកទំលាក់ទុក្ខក្នុងទឹកស្រះ មួយកន្លែងដែលជាប់នឹងផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឧបសម្ព័ន្ធ(ឬទ្ធីសែនជ័យ២) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមការបញ្ចាក់ពីក្រុមការងារសមត្ថកិច្ចបានឲ្យដឹងថា: ដោយមានការសម្របសម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ចាទៅកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការស្រាវជ្រាវ រុករកវត្ថុតាងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខាងលើ បានប្រទះឃើញឈើ ជាច្រើនសន្លឹក ប្រភេទឈើលេខ១(ផ្ចឹក)ចំនួន១៤៤សន្លឹកស្មើនឹង៨,៨១៨ម៉ែត្រគូប នៅចំណុចក្នុងស្រះទឹកត្រង់ចំណុច(UTM(617426-1531819) ក្នុងភូមិសាស្ត្រខាងលើ ដោយពុំមានម្ចាស់ទទួលខុសត្រូវ។

ចំណែកវត្ថុតាងឈើល្មើសច្បាប់ខាងលើ ក្រោយបង្ក្រាបត្រូវបានដឹកយកមករក្សាទុក បណ្តោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។






ឡុងកាន់សំនៀង