About Me

header ads

នគរបាលខេត្តស្ទឹងត្រែងបង្ក្រាបឈើប្រភេទសុក្រំបានជិត១០០កំណាត់!

ស្ទឹងត្រែងៈកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយត្រី អូត ស៉ីវុត្ថា បានធ្វើបង្ក្រាបបទល្មើសឈើខុសច្បាប់ដែលឈ្មួញបានដឹកជញ្ចូនតាមទូកយកមកទម្លាក់នៅច្រាំងទន្លេសេកុងដើម្បីត្រៀមដឹកជញ្ចូនយកទៅចែកតាមតាមរោងសិប្បកម្មមានច្បាប់និងរោងសិប្បកម្មគ្មានច្បាប់នៅក្នុងខេត្ត។




ការបង្ក្រាបនោះបានធ្វើឡើងកាលពីទី៨មិថុនា២០២០នៅចំណុចវាលខ្សាច់ផ្លូវបេតុងដុងតាដាំក្នុងភូមិស្រែពោធិ៍សង្កាត់ស្រះឬស្សីក្រុងខេត្តស្ទឹងត្រែង។សមត្ថកិច្ចនៅក្នុងការចុះបង្ក្រាបបានអោយដឹងថាឈើដែលកម្លាំងនគរបាលចុះមកបង្ក្រាបនេះគឺមានការរាយការណ៏ជាក់លាក់ពីការដឹកជញ្ចូនឈើខុសច្បាប់តាមរយៈទូកយកមកទម្លាក់នៅមាត់ច្រាំងទន្លេនៅចំណុចខាងលើទើបសមត្ថកិច្ចនាំកម្លាំងចុះទៅដល់ទីតាំងបង្ក្រាបផ្ទាល់។លោកថាឈើទាំងគឺជាឈើប្រភេទសុក្រំដែលមានមុខកាត់១២សង់ទីម៉ែត្រប្រវែង១ម៉ែត្រ២តឹក(ជាប្រភេទកូនក្រឡឹង)និងមានមុខកាត់ពី២០ទៅ៣០សង់ទីម៉ែត្រប្រវែង២ម៉ែត្រកំរ៉ាស់១តឹក មានចំនួនសរុប៩៨កំណាត់។បច្ចុប្បន្នឈើសុក្រំខាងលើត្រូវបានកម្លាំងនគរបាលដឹកជញ្ចូនយកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។