About Me

header ads

“ស្នេហាក្រឡាប់ចាក់” របស់ តន់ ច័ន្ទសីម៉ា បង្ហាញវីដេអូកាយវិការជាផ្លូវការហើយ ដោយមានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរពិសេសទៀត

បទចម្រៀងដែលកំពុងមានការគាំទ្រ ជាចង្វាក់ញាក់ថ្មីរបស់តារាចម្រៀងល្បីឈ្មោះ កញ្ញា តន់ ច័ន្ទសីម៉ា ចំណងជើងថា ស្នេហាក្រឡាប់ចាក់ បានបង្ហាញចេញនូវវីដេអូចម្រៀងកាយវិការជាផ្លូវការហើយ តាមរយៈផេកផ្លូវការនៃផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា។ ស្នេហាក្រឡាប់ចាក់ ជាចំណីអារម្មណ៍ថ្មីមួយ ដែលត្រូវបានបង្ហោះចេញលើកដំបូងនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយទទួលបានការចូលចិត្តស្តាប់យ៉ាងច្រើន។ នៅខណៈនេះ MV ផ្លូវការ ក៏មិនធ្វើឱ្យអ្នកគាំទ្រខកបំណងដែរ ជាមួយនឹងចង្វាក់ភ្លេងដ៏ពីរោះ លាយឡំនឹងសំឡេងឧបករណ៍ភ្លេងខ្មែរ មានទ្រ និងរនាតខ្មែរ យ៉ាងរណ្តំចិត្តតែម្តង។ ជាពិសេសក្បាច់រាំប្លែក និងស្ទីលនៃការតុបតែងកាយរបស់ស្រីស្រស់ តន់ ច័ន្ទសីម៉ា រួមទាំងក្រុមរាំរបស់នាង ទាក់ទាញខ្លាំងមិនធម្មតា។




ស្នាដៃថ្មីរបស់ តន់ ច័ន្ទសីម៉ា នេះ ជាការនិពន្ធ Melody  និងទំនុកច្រៀងដោយលោក៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេងដោយ Numen និងដឹកនាំសម្តែងដោយ៖ Jonathan។ គួរបញ្ជាក់ថា វីដេអូចម្រៀងមួយនេះ ក៏ត្រូវបានក្រុមរាំដ៏ល្បីនៅប្រទេសថៃយកទៅ យ៉ាងទាក់ទាញ និងគួរឱ្យចង់ទស្សនាផងដែរ។
ប្រភពវីដេអូ៖ Galaxy Navatra