About Me

header ads

ប្រទះឃើញសពអណ្តែតទឹកនៅមាត់ទន្លេខេត្តស្ទឹងត្រែង

ស្ទឹងត្រែង:​កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលនៅចំណុចកំពុងសាឡាងមាត់ទន្លេនៃខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ  ប៊ុន ដន  អាយុ៨១ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុនស្រុកសេសាន។ លោកថាពាក់ព័ន្ធនិងករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានទៅនេសាទត្រីដាក់ម៉ងតែម្នាក់ឯងហើយបានលិចទូកបណ្តាលអោយស្លាប់នៅចំណុចកោះស្លែងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែសាកសពមិនត្រូវបានរកឃើញនោះទេ លុះដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ទើបប្រទះឃើញសាកសពនៅចំណុចខាងលើ។
ក្រោយរកឃើញសាកសពកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យថាលោកតាពិតជាស្លាប់ដោយសារការលិចទូកលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។