About Me

header ads

នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ០១នាក់និងថ្នាំញៀនបញ្ជូនទៅតុលាការ

បាត់ដំបង:ជនសង្ស័យឈ្មោះ រ៉ា វិឡា ហៅ បុិ ភេទប្រុស អាយុ37ឆ្នាំ នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍នៃអធិការរដ្ឋាននបាលស្រុកធ្វើកាឃាត់ខ្លួនកាលពីថ្ងៃទី22 មិថុនា​ 2020 នៅចំណុចភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ក្នុងករណីរក្សាកាន់កាប់ទុកនិងជួញដូរចែកចាយគ្រឿងញៀនដោយខុសច្បាប់។ កម្លាំងជំនាញដកហូតប្រភេទថ្នាំមេតុំហ្វីតាមីន (ម៉ាទឹកកកICE) ចំនួន 08ថង់ ទម្ងន់ 2,87 ក្រាម(ទាំងសំបក)  ទូរស័ព្ទចំនួន0 1 គ្រឿងចាស់ និងថង់ចែករំលែកគ្រឿង ញៀនមួយ ចំនួន។ ជនសង្ស័យឈ្មោះ រ៉ា វិឡា មានដីការបង្គាប់ឱ្យចាប់ខ្លួនលេខ 360 ត.ព្រ ចុះថ្ងៃទី13 ឧសភាឆ្នាំ 2020 របស់លោកជា វណ្ណៈចៅក្រមជំនុំជម្រះនៃសាលា ដំបូងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសាធារគ្រឿងញៀនដែលប្រព្រឹត្តនៅចំណុចភូមិដាច់ព្រាត់ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបងកាលពីថ្ងៃទី 7 កក្កដាឆ្នាំ 2019។ ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។