About Me

header ads

រថយន្តហុីយ៉ាន់ដាយ​ ពន្លះទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ​ ក្រឡាប់ជាច្រេីនត្រឡប់​ខូចខាតយ៉ាងដំណំ​ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ មានរថយន្តម៉ាកហុីយ៉ាន់ដាយ​ មួយគ្រឿងប្រភេទទេសចរណ៍​ ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានពន្លះទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ​ យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងរងរបួសធ្ងន់ កាលពីវេលាម៉ោង៣​ និង៥០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅបរិវេនកោះពេជ្រ​ ក្បែរស្ពានឥន្ធូរ​ ក្នុងសង្កាត់ទន្លេបាសាក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ តាមប្រភពព័ត៌មានពីសន្តិសុខក្នុងកោះពេជ្រ​ បានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទរថយន្តទេសចរណ៍​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AZ- 3557 បានធ្វេីដំណេីរពីកេីតមកលិច​ ក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកេីតហេតុក្បែរនិងស្ពានឥន្ធូរ​ បានបុកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ជាច្រេីនត្រឡប់​ រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងជាជនជាតិចិន​បេីកបរតែម្នាក់ឯងរងរបួសធ្ងន់​ផងដែរ​ ។
ក្រោយកេីតហេតុភ្លាមៗ​ សន្តិសុខ​ក្នុងកោះពេជ្រ​ បានទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត​ រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​ ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ​ ៕