សហភាពសហព័ន្ធយុវជនកម្ពុជា បើកកិច្ចប្រចាំខែមិថុនា និងលើកទិសដៅការងារសកម្មភាពបន្តខែកក្កដា

ខេត្តស្វាយរៀង:នៅព្រឹកថ្ងៃ អាទិត្យ ០១ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការ ស.ស.យ.ក ស្រុករំដួល ស្វាយរៀង បានរៀបចំកិច្ចប្រជុំប្រចាំខែ មិថុនា  និងលើកទិសដៅខែកក្កដា ឆ្នាំ២០២០   ដែលអង្គប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់លោក សឺន ជុំសុធន អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ចុះជួយស្រុករំដួល  ខេត្តស្វាយរៀង តំណាងលោក វេជ្ជបណ្ឌិត រស់ថុន ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល ។

 
នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួលចំនួន៦នាក់ និង ស.ស.យ.ក ស្រុកនិងឃុំ២០នាក់។លោក សឺន ជុំសុធន អនុប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល និងជាលេខាធិការនៃក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកបានឡើងមានមតិស្វាគមន៍ និងសំណេះសំណាលជាមួយយុវជន ស.ស.យ.ក ស្រុករំដួល ដោយលោកបានជួយពន្យល់ណែនាំដល់យុវជនស.ស.យ.ក ស្រុករំដួលឲ្យយកចិត្តទុកដាក់ក្នុងការងរជួយសង្គម ហើយលោកក៏បានយល់ស្រប ឲ្យមានការប្រជុំប្រចាំខែជារៀងរាល់ខែ ប្រកបទៅដោយស្មារតីទទួលខុសត្រូវ លោកបានប្រាប់ដល់គណកម្មការ ស.ស.យ.ក ស្រុកនិងគណកម្មាធិការឃុំទាំង១០ វិទ្យាល័យទាំង៣ ឲ្យខិតខំប្រឹងប្រែងពង្រឹងយុវជននៅតាមឃុំនីមួយៗ ឲ្យមានសកម្មភាពនិង មានដំណើរការកាន់តែប្រសើរឡើងជាងមុន ។




លោក សឺន ជុំសុធន បានបន្តបន្ថែមថា រាល់លិខិតរបស់គណ:កម្មាធិការ ស.ស.យ.ក ស្រុករំដួល ដែលធ្វើជាលិខិតអញ្ជើញ លិខិតចំណាយ របាយការណ៍ និងលិខិតស្នើសុំថវិកា ត្រូវតែមានការចុះអត្ថលេខាអោយបានត្រឹមត្រូវនិងពិនិត្យអោយសមជាលិខិតរដ្ឋបាលមុននិងផ្ញើមកទៅថ្នាក់ដឹកនាំនិងប្រធានក្រុមការងារ ប៉ុន្តែលិខិតទាំងអស់ដែលមិនមានការចុះហត្ថលេខានោះគឺមិនអាចយកជាការបាន ហើយប្រធានក្រុមការងារ និងក្រុមការងារមុនទទួលឡើយ មួយលិខិតសំណើរស្នើសុំថវិកាត្រូវធ្វើមុន៤ឬ៥ថ្ងៃមកក្រុមការងារដើម្បីងាយស្រួលក្រុមការងារពិនិត្យនិងរៀបចំថវិកាជូន។



លោកបានបញ្ជាក់បន្ថែមថា រាល់ការប្រជុំរបស់គណ:កម្មាធិការស្រុកដោយមានការអញ្ជើញចូលរួមពីក្រុមការងារ គឺប្រធាន អនុប្រធានឃុំ គណៈកម្មាធិការស្រុកត្រូវចូលរួមអោយបានគ្រប់គ្នា ហើយត្រូវគោរពេលវេលាតាមការកំណត់របស់កម្មវិធីប្រជុំ។អង្គប្រជុំនាព្រឹកថ្ងៃខែឆ្នាំដដែល  បានសម្រេច ប្រកាសទទួលស្គាល់យុវជន ទទួលបន្ទុក ផ្នែក រដ្ឋបាល ផ្នែកសរសេរគំរោង និង បណ្តុះបណ្តាល ចំនួន០៣នាក់គឺ ១.លោក កុល ធី ជំនួយការស្រុកជំនួយការស្រុកអនុប្រធានស្រុកជំនួយការ  ទទួលបន្ទុកផ្នែករដ្ឋបាល ២.លោក យ៉ន ភឿន ជំនួយការស្រុក ទទួលបន្ទុកផ្នែកបណ្តុះបណ្តាល ៣.លោក ហ៊ឺ សុវណ្ណឌី អនុប្រធាន  ឃុំជ្រុងពពេល  ទទួលបន្ទុកផ្នែកសរសេរគំរោង បន្ទាប់មកទៀតលោក វេន យ៉ូច បានបែងចែកគណកម្មការ ស.ស.យ.ក ស្រុករំដួលចំនួន០៥ នាក់ឲ្យទទួលខុសត្រូវនិងដាប់ដេតការងារ នៅតាមឃុំនីមួយៗ ។
១. លោក កុល ធី ជំនួយការស្រុកទទួលខុសត្រូវ០២ឃុំ គឺឃុំ ម៉ឺនជ័យ និងឃុំ ធ្មា
២.លោក ចាន់ ធាន ជំនួយការស្រុកទទួលខុសត្រូវឃុំុំ ថ្នាធ្នង់ និងឃុំកំពង់អំពិល
៣.លោក តូច ស៊ីណា អនុប្រធានស្រុកទទួលខុសត្រូវឃុំុំ សង្កែ និងឃុំុំជ្រុងពពេល
៤.លោក យ៉ន ភឿន ជំនួយការស្រុកទទួលខុសត្រូវឃុំ ស្វាយចេក និងឃុំ ចក
៥.  លោក វេន យ៉ូច  ប្រធានស្រុក ទទួល ឃុំ បងទឹក ឃុំបុសមន និងគ្រប់គ្រងរួម ។
ប្រធានគណៈកម្មការ  ឃុំលើកឡើងពីចំនួនទីតាំង ត្រូវលើកស្លាកសញ្ញាគ្រោះថ្នាក់លងទឹក អង្គប្រជុំ សម្រេចមួយសប្ដាហ៍លើកស្លាកចំនួន ២ឃុំ អំពីរចនាសម្ព័ន្ធ  រៀបចំឡើងវិញគ្រប់ឃុំដោយធ្វើបច្ចុប្បន្នភាព គណៈកម្មាធិការ ឃុំ៥នាក់  និងមួយភូមិ៣នាក់ ព្រមទាំង ពង្រីក សមាជិកបន្ថែម  លោក សឺន ជុំសុធន ឧបត្ថម្ភពាក្យចូលជាសមាជិក ៥០០ពាក្យ ៕