About Me

header ads

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ពាក់ព័ន្ធនិងគ្រឿងញៀន២៣កញ្ជប់ម៉ូតូ២គ្រឿងនៅ៣គោលដៅផ្សេងគ្នាបញ្ជូនទៅតុលាការ!

ស្ទឹងត្រែងៈកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់រួមនិងវត្ថុតាងគ្រឿងញៀន២៣កញ្ជប់ម៉ូតូ២គ្រឿងបញ្ជូនទៅតុលាការដើម្បីចាត់បន្តនៅថ្ងៃទី១០មិថុនា២០២០។


សមត្ថកិច្ចបានអោយដឹងថាការឃាត់ខ្លូនជនសង្ស័យប្រុសស្រីទាំង៥នាក់បានធ្វើឡើងកាលពីថ្ងៃទី៩មិថុនា២០២០ស្ថិតនៅ៣គោលដៅផ្សេងគ្នា ដោយគោលដៅទី១ឃាត់ខ្លួនជនសង្ស័យ២នាក់ ១-ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង២-ឈ្មោះ ផាត់ សារ៉ាក់ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០៣កញ្ចប់តូច ទម្ងន់ ០,៦៥ក្រាម ។


លោកបន្តថាតាមចម្លើយសារភាពឈ្មោះ ផាត់ សារ៉ាក់ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨ និង ៣៥នាទី មន្រ្ទីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀត ឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ១១កញ្ចប់(០៦កញ្ចប់ធំ និង០៥កញ្ចប់តូច) ទម្ងន់ ១៧,៨៦ក្រាម និង គោលដៅទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត១- ឈ្មោះ ម៉ាក់ រ៉ាម៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិកោះខន  ឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។២- ឈ្មោះ ម៉ាក់ បូរាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិកោះខនឌិន      សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE)  ចំនួន ០៩កញ្ចប់តូច ទម្ងន់ ៣,៤៣ក្រាមនិងម៉ូតូ២គ្រឿង ។


សមត្ថកិច្ចបញ្ជាក់ថាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនICEដែលដកហូតបានពីជនសង្ស័យទាំង៥នាក់ខាងលើមានចំនួនសរុប២១,៩៤ក្រាម។  បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃ ការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំ សំណុំឯកសារបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។