About Me

header ads

ប្រតិបត្ដិការពេញមួយថ្ងៃរបស់នគរបាលស្រុកឧដុង្គឃា ត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួមទាំងវត្ថុតាងជាង៤០កញ្ចប់

ខេត្តកំពង់ស្ពឺ៖ក្រុមជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ធ្វើការឃាត់ខ្លួនបន្តបន្ទាប់គ្នាជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកជាង៤០កញ្ចប់។យោងតាមការរអោយដឹងពីមន្ត្រីនគរបាលជំនាញខេត្តថាកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦  ខែមិថុនា ឆ្នាំ២ ០ ២០ម្សិលមិញ កំលាំងនគរបាលបា នទទួលព័ត៌មានថាមានមុខសញ្ញាជាអ្នកជួញ ដូរគ្រឿងញៀនម្នាក់  តែងតែ ធ្វើ សកម្មភាព ចែកចាយ ថ្នាំញៀន នៅកន្លែងលែងស្នុកឃ័រ (តាបប៊ីយ៉ា) ស្ថិតនៅភូមិព្រៃក្តួច ឃុំភ្នំតូច  ស្រុកឧដុង្គ  ជន សង្ស័យ មានឈ្មោះ   អ៊ូច ឡេវ  ភេទប្រុស អា អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ត្រូវ បាន នគរបាល ឃាត់ ខ្លួន រួមជា មួ យ វត្ថុតាង  ម្សៅក្រាមពណ៌សសង្ស័យជា គ្រឿ ងញៀនចំនួន១៥កញ្ចប់  និងទូរស័ព្ទដៃ ០១ គ្រឿង ផងដែរ។ 



តាមចម្លេីយបឋម  របស់ ជន សង្ស័យ ខាង លេី សមត្ថកិច្ច បន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ដល់និ ងចែកចាយបន្ដ  រហូតធ្វេីការឃាត់ខ្លួនបានមុ ខ សញ្ញា មួយចំនួន ទៀត  ជាក់ស្ដែងកំលាំងនគរ បានបន្ដឃាត់ខ្លួន  ៖  ឡុច កាលីន  ភេទប្រុស អា យុ ២៤ឆ្នាំ   រស់នៅភូមិយោសជោ ឃុំជើង រាស់ ស្រុកឧដុង្គ នៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ ចំណុច ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុ កឧដុង្គ  ដកហូតបាន រកឃើញម្សៅក្រាមព ណ៌សសង្ស័យជាគ្រឿងញៀន  ១២ កញ្ចប់ និ និងម៉ូតូម៉ាកហុងដា C125  ពណ៌ក្រហម ០១គ្រឿង ។


តាមការអោយដឹងពីលោកវរសេនីយ៍ឯក  ខឹម  សាម៉ុន  អធិការនគរ បាលស្រុកឧដុង្គ  បានបញ្ជាក់ថាក្រោយឃា ត់ ខ្លួនមុខសញ្ញាសង្ស័យទី២បាន  លោកបានគោ រពរាយការណ៍សុំយោបល់ដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ទោ  សម  សាមួន  ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ  និងមានការឯកភាពពីតំណាងអយ្យការ កំលាំង នគរបា ល  បានឈានទៅឃាត់ខ្លួនជនសង្ស័យ  ០២ប ន្ថែម ទៀតដែលប្រតិបត្ដិការនេះ បន្ដរហូតនៅវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ ឈ្មោះ សុំ សារ៉ាយ  ភេទប្រុស អាយុ ២២ឆ្នាំរស់នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ  ត្រូវ បាន ឃាត់ ខ្លួ ន  និងឆែកឆេរកឃើញម្សៅក្រាមពណ៌សស ង្ស័យជាគ្រឿងញៀន  ០៥កញ្ចប់  ទូរស័ព្ទដៃ ១  គ្រឿង និងឧបករណ៍ កែច្នៃ សំរាប់ ប្រើ ប្រា ស់ គ្រឿងញៀនមួយចំនួនទៀត ។ 


ក្រោយសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីរឈ្មោះ ហេង តុង  ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅភូមិអង្គសេ រី ឃុំជើងរាស់  ស្រុកឧដុង្គ នគរបាល បានបន្តឃាត់ឈ្មោះ ហេង តុង   ឆែកឆេរ រកឃើញ ម្សៅ ក្រាមពណ៍សសង្ស័យថាជាគ្រឿង ញៀ ន ១៩កញ្ចប់ ,  ជញ្ចីងសំរាប់ថ្លឹងគ្រឿង ញៀនចំនួន  ០១គ្រឿង,  ម៉ូតូ ម៉ាក វីនន័រពណ៍ ០១ គ្រឿ ង  និងឧបករណ៍ កែច្នៃ សំរាប់ប្រើប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នក្រុមជនសង្ស័យ័យរួមជាមួយវត្ថុតាងផ្នែកប្រឆាំងគ្រឿងញៀន(៤១កញ្ចប់) នៃអធិកា រដ្ឋានស្រុកបានក សាង សំណុំ រឿង បញ្ជូន ទៅ ការិយាល័យ ប្រ ឆាំង គ្រឿងញៀន  នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ដេីម្បី ចំណាត់ការ បន្ត ៕