About Me

header ads

សត្វពស់ថ្លានដែលជាប្រភេទសត្វដ៍កម្រនិងជិតផុតពូជចំនួន ៤ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះយកមកលែងនៅក្នុងតំបន់ការពារអភិរក្សភ្នំនាងកង្រី

កំពង់ឆ្នាំង: សត្វពស់ថ្លាន់ដែលជាសត្វដ៍កម្រនិងជិតផុតពូជចំនួន៤ក្បាលដែលប្រជាត្រូវបានសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរស្រុកកំពង់លែងធ្វើការដោះលែងចូលព្រៃធម្មជាតិភ្នំនាងកង្រីដែលការពារដើម្បីអភិរក្សបន្តពូជបង្កើតកូនឡើងវិញ ។

សត្វពស់ថ្លាន់ដែលជាប្រភេទសត្វដ៍កម្រនិងជិតផុតពូជនេះត្រូវជំនាញខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានធ្វើការដោះលែងចូលទៅក្នុងបឹងនិងព្រៃធម្មជាតិនៅថ្ងៃទី២៣មិថុនា២០២០នៅចំណុចតំបន់ការពារនិងអភិរក្សព្រៃសហគមន៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២៣មិថុនា២០២០នេះថាសត្វពស់ថ្លាន់ទាំង៤ក្បាលនេះ១៥គីឡូក្រាមលោកបានទួលពីប្រជាពលរដ្ឋដែលបានចិញ្ចឹមតាំងពីតូចៗមកម្ល៉េះតែមិនហ៊ានយកទៅលែនៅទីណាដោយខ្លាចគេចាប់ទើបពួកគាត់យកមកប្រគល់អោយលោក ដូច្នេះលោក បានប្រគល់ទៅអោយកំលាំងជំនាញរដ្ឋបាលជលផលខេត្តដើម្បីយកទៅលែងនៅក្នុងព្រៃសហគមន៍ភ្នំនាងកង្រីខណះដែលសត្វពស់ថ្លាន់កំពង់រងការជិតផុតពូជដើម្បីធ្វើការថែរក្សាការពារអោយប្រភេទសត្វល្មូនដ៍កម្រនិងជិតផុតពូជនេះមានឧិកាស់រសនៅដោយក្តីសុខសាន្តនិងបន្តពូជឡើងវិញ ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោក លីឡា បានអោយដឹងថាសត្វពសថ្លាន់ទាំង៤ក្បាលនេះមានទម្ងន់១៥គីឡូក្រាម ។

នាយខណ្ឌរដ្ឋបាលជលផលធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ខសូមកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ   សូមកុំចាប់សត្វដ៍កម្រខាងលើនិងជិតផុតពូជខាងលើនេះផងដែរ ។

សូមបញ្ជាក់ថាការចាប់សត្វនិងធ្វើអាជីវកម្មលើសត្វព្រៃជាអំពើល្មើសនិងច្បាប់ហើយនិងមានទោសទណ្ឌទៀតផងដែរ ៕

ដោយ សុក្ខារិន