ជិះកង់បត់ឆ្វេងមិនប្រយ័ត្នម៉ូតូមកពីក្រោយបុកបណ្តាលអោយរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ខេត្តស្វាយរៀង៖ស្ត្រីវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់និងក្មេងស្រីម្នាក់ទៀតបានរងរបួសស្រាលខណះដែលពេលជិះកង់បត់ឆ្វេងងត់មើលខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមកពីក្រោយបុកពេញទំហឹងរងរបួសធ្ងន់និងស្រាល។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ៈ០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ០៦ រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៩/១៤០ស្ថិតក្នុងភូមិ លៀប ឃុំ  កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។បើពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា៖នៅមុនពេលកើតហេតុគេស្ត្រីចំណាស់ម្នាក់មានឈ្មោះ អ៊ុក សុផាត ភេទស្រី អាយុ ៥៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀងជិះកង់មួយគ្រឿងដែលធ្វើដំណើរពីកើតទៅលិច។




ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដោយពុំបានមើលក្រោយស្របពេលនោះមានម៉ូតូម៉ាកSUZUKI NEX ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកក្រូច ស្លាកលេខ ស្វាយរៀង 1.O  2890បើកបរដោយឈ្មោះ  សឺ ស្រីម៉ី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរសិស្សរស់នៅភូមិ ពោធិថ្មី ឃុំស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង(ពាក់មួកសុវត្ថិភាព)ធ្វើដំណើរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច បណ្តាលអោយបុកចំខ្នងកង់មុខពេញទំហឹងដួលអូសបោកនិងថ្នល់ទាំងម៉ូតូនិងមនុស្សជាង១០ម៉ែត្ររងរបួសធ្ងន់ស្រាល។



ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍គេឃើញមានសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍និងហៅរថយន្តសង្គ្រោះដឹកអ្នករបួសទាំងអស់បានបញ្ចូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបរីឯមធ្យោបាយទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប។


សូមបញ្ជាក់ផងដែរថា៖ដោយសភាពជនរងគ្រោះឈ្មោះ អ៊ុក សុផាត ភេទស្រី អាយុ ៥៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង(អ្នកជិះកង់)ធ្ងន់ពេកបានបញ្ជួនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីធ្វើការសង្គ្រោះ។ មូលហេតុ : អ្នកជិះកង់បត់ឆ្វេង។