About Me

header ads

បុរសម្នាក់ស្រវឹងស្រារាល់ថ្ងៃឡើងវង្វេងវង្វាន់យកខោអាវមកចងករនិងដើមឈើស្លាប់ចោលកូនអោយនៅកំព្រា

ខេត្តស្វាយរៀង៖បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សផឹកស្រាស្រវឹងខួបរាល់ថ្ងៃបានចងករនៅដើមឈើជាប់មាត់បៀទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិនិងសមត្ថកិច្ចចុះមកពិនិត្យមើល។
ករណីប្រទះឃើញសាកសពខាងលើបានកើតឡើងកាលពីវេលាម៉ោង១០ៈ១០នាទីថ្ងៃទី ២៦.០៦.២០២០ នៅភូមិ ព្រៃទទឹង ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។



យោងតាមសមត្ថកិច្ចបានអោយដឹងថា: សមត្ថកិច្ចយើងនៅវេលាកើតហេតុខាងលើបានទទួលព័ត៌មានពីរប្រជាពលរដ្ឋថាបានប្រទះឃើញបុរសម្នាក់ឈ្មោះឥន សាវី ភេទ  ប្រុស អាយុ ៤៦ ឆ្នាំ បានចងករសម្លាប់ខ្លួនឯងចងនឹងអាវក្រឡាការ៉ូដៃវែងនិងខោជើងវែងពណ៏ប្រផេះនៅនិងដើមឈើចំណុចមាត់បៀទឹកតាអាំវាលស្រែស្ថិតក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។





ប្រភពបានបន្តទៀតថា៖ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនិងតាមការពិនិត្យសាកសពរបស់លោកវេជ្ជ:បណ្ឌិត ភោគ ចរកា គ្រូពេទ្យបង្អែកស្រុកស្វាយទាបនិងកម្លាំងជំនាញសមត្ថកិច្ចយើងបានអោយដឹងថា:សាកសពឈ្មោះ ឥន សាវី ពិតជាចងកសម្លាប់ខ្លួនឯង(ធ្វើអត្តឃាត)នៅវេលាចន្លោះម៉ោង២២ ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ពិតប្រាដកមែន ហើយនៅនឹងដងខ្លួនរបស់សាកសពគ្មានស្លាកស្នាមអ្វីទេ។ហើយបច្ចុប្បន្នសាកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ:សាកសពផឹកស្រាស្រវឹងជាប្រចាំ។