About Me

header ads

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ដឹកនាំកងកម្លាំងសរុបប្រមាណ១២០នាក់ចុះជួយ ជួសជុលផ្ទះប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកសាមគ្គីមានជ័យ

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០ ២០ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងនគរបាលសរុបប្រមាណ១២០ នាក់ ដោយមានការចូលរួមពីកម្លាំងកងយោធ ពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងអាជ្ញា ធរភូមិឃុំស្រុក ជាច្រើននាក់ទៀត បានចុះជួយរៀបចំផ្ទះសម្បែងជូនប្រជាពលរដ្ឋនៅក្នុងឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក្រោយពីរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើអោយដួលរលំ និងរបើកដំបូលផ្ទះពលរដ្ឋអស់ប្រមាណ៤០ខ្នងរួចមក។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿនស្នងការរងទទួលបន្ទុកសេនាធិការបានអោយដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះផងនោះ បានវាយ ប្រហារលើតំបន់ខ្លះនៅក្នុងស្រុកសាមគ្គីមានជ័យត្រូវរងគ្រោះចំនួន២ឃុំកាលពីល្ងាច និងយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់៤០ខ្នង តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ។

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ យោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅក្នុងស្រុកសាមគ្គីមានជ័យ ខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងប៉ះចំភូមិមួយចំនួនក្នុងឃុំពាម និងឃុំស្វាយ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០ខ្នង ក្នុងនោះត្រូវរបើកដំបូលជញ្ជាំង៣៥ខ្នង រលំរាបដល់ដី៥ខ្នង និងរន្ទះបាញ់ងាប់គោអស់៣ក្បាលផងដែរ។

ក្នុងឱកាសដឹកនាំកម្លាំងនគរបាល ចុះជួយប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានប្រាប់ឱ្យដឹងថា  នៅពេលដែលមានហេតុការណ៍នៃគ្រោះ ធម្មជាតិខ្យល់កន្ត្រាក់កាចសាហាវនេះកើតឡើងរួចភ្លាម កម្លាំងប្រដាប់អាវុធយើងទាំងអស់ តែងតែបានសហការជាមួយក្រុម ការងារអាជ្ញាធរ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះជួយជាបន្ទាន់ដោយធ្វើការជួសជុល ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលរងការ ខូចខាតនេះឡើង វិញ សម្រាប់ផ្តល់ជម្រកជាបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានទីជម្រកទដល់ពួកគាត់។

ដោយឡែករាជរដ្ឋាភិបាល តាមរយៈកាក បាទក្រហមកម្ពុជា អាជ្ញាធរខេត្ត និងក្រុមការ ងារចុះជួយមូលដ្ឋាន នឹងជួយផ្តល់ជាស្បៀង អាហារបន្ទាន់ផងដែរ ជូនពួកគាត់តាមក្រោយជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់ នៅប្រចាំថ្ងៃអោយបានហូបចុកទាន់ពេលវេលា។

ជាមួយគ្នានោះដែរលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានក្រើនរម្លឹកដល់ប្រជា ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅខណៈដែលមានភ្លៀងខ្យល់ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងជ្រកដែលមានសុវត្ថិភាពខ្ពស់ដើម្បីធានាដល់អាយុជីវិតជៀសវាងការជ្រកក្រោមដើមឈើធំៗខ្លាចក្រែងបាក់រលំសង្កត់លើ ឬក៏គ្រោះថ្នាក់ជាយថាហេតុ ៕

ដោយ សុក្ខារិន