About Me

header ads

គ្រឿងញៀនចំនួន៨កញ្ជប់តូចធំនិងជនសង្ស័យម្នាក់ត្រូវបញ្ចូនទៅកាន់តុលាការចាត់ការបន្ត!

ស្ទឹងត្រែងៈ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននរបាលខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២២មិថុនា២០២០បានបញ្ចូនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងការចែកចាយជួញដូរនូវសាធាតុធាតុញៀនខុសច្បាប់ចំនួន៨កញ្ជប់តូចធំ ស្ថិតនៅភូមិញាំងស៊ុមឃុំថ្មកែវស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងទៅតុលាការចាត់តាមនិតិវិធី។


សមត្ថកិច្ចអោយដឹងថាជនសង្ស័យឈ្មោះ  សារឿន កៀន ភេទប្រុស  អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ចាក់ថាវត្ថុតាងថ្នាំញៀនដែលកម្លាំងដកហូតបានជាប្រភេទមេតំហ្វេ- តាមីន(ICE) ចំនួន ០៨កញ្ចប់តូច ទម្ងន់សរុប ១៧.៦៩ក្រាម។បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃ ការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ចូន សំណុំឯកសារបញ្ជូនជនសង្ស័យ និង វត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។



ឡុងកាន់សំនៀង