About Me

header ads

៩ ឆ្នាំរបស់មាស សុខសោភា នៅក្នុងផលិតកម្មថោនត្រូវបានបញ្ចប់ហើយ

នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ នេះ ម្ចាស់រាជនីសំលេងផ្អែម របស់ប្រិយមិត្តមហាជន គឺតារាចម្រៀង មាស សុខសោភា បានបង្ហោះសារមួយ ធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការប្រកាសពីដំណឹងចាកចេញពីផលិតកម្ម ដែលខ្លួនកំពុងជ្រកកោននាសព្វថ្ងៃនេះ។ ក្នុងសារនោះ តារាចម្រៀង មាស សុខសោភា បានរៀបរាប់ថា ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូនរយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើល្អរបស់បងទាំងពីរនៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។





ឆ្លើយតបនឹងមតិលើកឡើងជាច្រើនរបស់អ្នកគាំទ្រ មាស សុខសោភា ពាក់ព័ន្ធនឹងទ្រនំថ្មីរបស់នាង លោក មាស សុខរតនៈ ដែលមានតួនាទីជាអ្នកគ្រងគ្រងទូទៅរបស់ តារាចម្រៀងល្បីឈ្មោះរូបនេះ ក៏បានផ្តល់បទសម្ភាសន៍តាមរយៈទូរស័ព្ទដៃ ដោយអះអាងថា មាស សុខសោភា មិនបានចុះកុងត្រាជាមួយផលិតកម្មក្នុងស្រុកណាមួយ តាមពាក្យលេចឮរបស់មហាជននោះទេ។ បើមានផលិតកម្មណាផ្តល់ឱកាស ឲ្យតម្លៃ និងគោរពវិជ្ជាជីវៈការងារបានល្អ នោះយើងនឹងពិចារណា។ យ៉ាងណាមិញ ប្រិយមិត្តមហាជននៅក្នុងបណ្តាញសង្គម រួមទាំងអ្នកគាំទ្រទឹកដមសំនៀងរបស់ មាស សុខសោភា នឹងនៅតែស្រលាញ់ ចូលចិត្ត និងគាំទ្រដដែល មិនថាតារាចម្រៀងរូបនេះ ផ្លាស់ទីថ្មីទៅផលិតកម្មណាក៏ដោយ។





រូបភាពពីទំព័រហ្វេសប៊ុកៈ Meas Soksophea