About Me

header ads

ទំនាស់គ្នាទាញផ្លែដាវនិងកាំភ្លើងកាប់.បាញ់ឱ្យរបួសហើយគេចខ្លួនបាត់

កណ្តាល ៖ ជនសង្ស័យ២នាក់បានរត់គេចខ្លួនបន្ទាប់ពីប៉ុនប៉ងមនុស្សឃាត កាប់និងបាញ់កាំភ្លើងឱ្យរបួស នាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៥ល្ងាច នៅចំណុចផ្ទះឈ្មោះហឿនឈុនស្ថិតភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះហឿន ឈុន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល មានរបួសចំខ្នងចំនួន០៤កន្លែងនិងជេីងចំនួន០១កន្លែង។




ចំណែកជនសង្ស័យ២នាក់រួមមាន ១.ឈ្មោះរី ហៀង ហៅ(ត្រង៉ោល)ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាដកទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាលជនដៃដល់ (គេចខ្លួន)និង២.ឈ្មោះស្រ៊ន ជិះ ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។វត្ថុតាងចាប់យក សំបកគ្រាប់កាំភ្លើងចំនួន០២គ្រាប់,ក្បាលគ្រាប់ចំនួន០១គ្រាប់និង៣.ស្រោមដាវពណ៌ខ្មៅចំនួន០១។
     



ប៉ូលិសបន្តថា នៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៤និង៣០នាទីល្ងាចឈ្មោះហឿន ឈុនបានទៅទិញបារីនៅផ្ទះឈ្មោះឈួន អុីម ភេទស្រីអាយុ៤៣ឆ្នាំ ស្រាប់តែពេលនោះឈ្មោះស្រ៊ន បាន វាយឈ្មោះហឿន ឈុន បីទៅបួនដៃហេីយរត់ទៅរោងគោរបស់ឪពុកគេនៅជិតនោះ។ឈ្មោះហឿន ឈុនបានដេីរមកផ្ទះរបស់ខ្លួនស្រាប់តែពេលនោះឈ្មោះស្រ៊ន ជិះបានទូរស័ព្ទហៅឈ្មោះរីហៀងឱ្យមករោងគោរបស់ឪពុករបស់ខ្លួន។




ពេលនោះឈ្មោះរី ហៀងក៏បានជិះម៉ូតូមកដល់បានឌុបឈ្មោះស្រ៊ន ជិះមកឈប់ពីមុខផ្ទះឈ្មោះហឿន ឈុន ពេលនោះឈ្មោះស្រ៊ន ជិះ បានចុះពីលេីម៉ូតូដោយកាន់ដាវមួយដេីម។ចំណែកឈ្មោះរីហៀងបានកាន់កាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកបានចុះពីលេីម៉ូតូដេីរចូលទៅផ្ទះឈ្មោះហឿន ឈុន រួចបានបាញ់ទៅលេីឈ្មោះហឿន ឈុនចំនួន០៥គ្រាប់ចំខ្នងខាងក្រោយចំនួន០៤គ្រាប់និងចំជេីងខាងស្តាំចំនួន០១គ្រាប់រួចហេីយពួកគេទាំងពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់។ចំណែកឈ្មោះហឿនឈុនត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។ករណីខាងលេីនេះផ្តើមចេញពីរឿងគំនុំ។ករណីនេះកម្លាំងប៉ូលិសជំនាញបាននិងកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕