About Me

header ads

ស្ត្រីជាម្ដាយរងរបួសបាក់ជើងឆ្វេង និងកូនប្រុស រងរបួសរបួសស្រាលនិងបាក់ដៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរម៉ូតូ និងគោយន្ត

(កំពង់ឆ្នាំង)៖
ស្ត្រីជាម្តាយរងរបួសធ្ងន់បាក់ជើងខាងឆ្វេងនិងកូនប្រុសបង្កើតរងរបួសជើងខាងឆ្វេងដៃនិងខ្លួននៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកៅស៊ូមួយកន្លែងអ្នកជិះម៉ូតូនិងអ្នកបើកគោយន្ត ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរពីរនាក់ ហើយត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងព្រឹកផងដែរ។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ ដែលបានកើតឡើងនៅវេលាម៉ោង៨និង ៣០នាទីព្រឹក ថ្លៃទី២២ ខែមិថុនា ឆ្នាំ២០ ២០ នៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។



សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា ជនរង គ្រោះក្នុងហេតុការណ៍ខាងលើនេះ គឺរងរបួសធ្ងន់ចំនួន២នាក់ ម្ដាយនិងកូន ដែលម្ដាយមានឈ្មោះ ញិ នីម អាយុ៤០ឆ្នាំ រងរបួសបាក់ជើងឆ្វេងចំនួន២កំណាត់ និងកូនឈ្មោះ សូ ចិន្តា ភេទប្រុស អាយុ ១៩ ឆ្នាំ រងរបួសជើងខាងឆ្វេង និងដៃឆ្វេង ទាំងពីរនាក់ម្ដាយកូន រស់នៅក្នុងភូមិទំពរឃុំស្វាយជ្រំុ ស្រុករលាប្អៀរ ក្រោយកើត ហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរ ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។



សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីពីរនាក់ម្ដាយកូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់ ធ្វើដំណើរត្រឡប់មកពីមន្ទីរពេទ្យបង្អែកខេត្ត ដែលបាននាំកូនទៅពិនិត្យ និងព្យាបាលមុខរបួស ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពី២ ទៅ៣ថ្ងៃមុន លុះមកដល់ចំណុចកើត ហេតុ ក៏មានគោយន្តមួយគ្រឿងសណ្ដោងរម៉ក បើកបរដោយឈ្មោះ តែម សារឿនអាយុ ១៤ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានបត់ចូលតាមផ្លូវគ្រួសក្រហម ស្របពេលនោះម៉ូតូរបស់ជនរងគ្រោះពីរនាក់ម្ដាយនិងកូន ក៏បានទៅដល់ចំណុចនោះផងដែរ និងបានវ៉ាក់អឺដោយម៉ូតូ ត្រូវបានកង់គោយន្តជាន់ពីលើ នឹងបណ្ដាលឱ្យពីរនាក់ម៉ែកូនរងរបួសធ្ងន់ ធ្ងរ។



បន្ទាប់ពីកើតហេតុអ្នកបើកគោយន្តបានរត់គេចខ្លួនបាត់ដោយទុកគោយន្តនៅកន្លែងកើតហេតុ  ចំណែកជនរងគ្រោះទាំងពីរនាក់ក៏ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកគោយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តនគរបាល រដ្ឋបាល ឃុំស្វាយជ្រុំ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕