About Me

header ads

សមត្ថកិច្ចបង្រ្កាបរបាំងដាក់កាត់បិតស្ទឹងចាប់ត្រីនារដូវពងកូន

 ខេត្តពោធិ៍សាត់៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក កាំង សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលសំពៅមាស ដោយមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផល កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ និងមេភូមិថ្មី ចុះបង្រ្កាបបទល្មើសជលផល ដាក់របាំងកាត់បិតស្ទឹងនារដូវបិតនេសាទ(ត្រីពងកូន) ។

 ករណីកម្លាំងសហការចុះបង្រ្កាបការធ្វើនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទឹកស្ទឹងធា្លម្អមត្រង់ចំណុចអង្គចំទើត ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 លទ្ធផល៖ ក្រុមការងារដែលបានចុះសហការបង្រ្កាបបទល្មើសជលផល ដោយបំផ្លាញចោលនូវឧបករណ៍(របាំងដាក់កាត់បិតស្ទឹង)ដើម្បីចាប់ត្រីក្នុងរដូវបិតនេសាទ(ត្រីពងកូន)ជាវត្ថុតាងនេះ របាំងសាច់អួនប្រវែងចំនួន ៤០ម៉ែត្រ បង្គោលចំរឹងចំនួន ៣០ដើម នេះបើតាមការបញ្ជាក់ពីលោក នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ ៕




 ដោយៈ បុឹម ពិន