About Me

header ads

ត្រៀមទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋខេត្តត្បូងឃ្មុំ នៅរដូវវស្សា

( ត្បូងឃ្មុំ ): 
ដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានមើលឃើញប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឳ នៅក្នុងខេត្តត្បូងឃ្មុំ តែងតែជួបការលំបាកលិចលង់ ដោយសារទឹកជំនន់ទន្លេមេគង្គ ជន់លិច ក្នុងរដូវវស្សារៀងរាល់ឆ្នាំនោះ  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំទីទួលសុវត្ថិភាពលើដីទំហំប្រមាណ ១០ ហិកតា ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ  ដែលអាចដាក់ប្រជាពលរដ្ឋបានប្រមាណ ៣ពាន់គ្រួសារ។




ឯកឧត្តម គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ទីទួលសុវត្ថិភាព ដែលមានជម្រកត្រឹមត្រូវ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យបណ្តោះអាសន្ននៅពេលជួបទឹកជំនន់នៅរដូវវស្សា នេះ  ឧបត្ថម្ភថវិកា សាងសង់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។